×

គ្រូបណ្ដោះអាសន្នដឹកនាំអាល្លឺម៉ង់យកឈ្នះបារាំង ក្រោយHansi Flick ត្រូវបានបញ្ចប់ពីតំណែង

ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានស្ដារមុខមាត់ឡើងវិញ បន្ទាប់ពីបានយកឈ្នះបារាំង ២-១ ក្នុងការប្រកួតមិត្តភាពកាលពីយប់មិញ ខណៈលោក Rudi Voller ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់អាល្លឺម៉ង់ បានជួយពួកគេឱ្យបញ្ចប់កំណត់ត្រាចាញ់៣ប្រកួតជាប់គ្នា។

ជ័យជម្នះនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយការបណ្ដេញលោក Hansi Flick ចេញពីតំណែងជាគ្រូបង្វឹកអាល្លឺម៉ង់បន្ទាប់ពីប្រកួតចាញ់ជប៉ុនដោយលទ្ធផល ៤-១ ។

អាល្លឺម៉ង់ រកគ្រាប់បាល់ដោយ Thomas Muller និង Leroy Sane ខណៈបារាំងដែលជាជើងឯករង World Cup ឆ្នាំ២០២២ មិនបានដាក់កីឡាករល្អមួយចំនួន ក្នុងនោះប្រធានក្រុម និងខ្សែប្រយុទ្ធកំពូល Kylian Mbappe អង្គុយជាកីឡាករបម្រុង។ ទម្រង់លេងរបស់អាល្លឺម៉ង់ មានភាពប្រសើរឡើងឆ្ងាយពីការចាញ់ម្ចាស់ផ្ទះជប៉ុន ទោះបីជារបូត១គ្រាប់ពីការទាត់ប៉េណាល់ទីរបស់ Antoine Griezmann របស់បារាំងនៅចុងវគ្គទីពីរ។

អាល្លឺម៉ង់ដែលបានឈ្នះតែ ៤ដងក្នុងចំណោម១៧ប្រកួត មុនការប្រកួតយប់មិញ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA EURO លើកទី១៤ ចាប់ពីថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង