×

HaalandនិងOdegaard រួមចំណែកជួយឱ្យន័រវែសឈ្នះហ្សកហ្ស៊ី ក្នុងការរកកៅអីជុំផ្ដាច់ព្រ័ត្រEURO2024

ខ្សែប្រយុទ្ធ Erling Haaland និងខ្សែបម្រើ Martin Odegaard ដែលជាប្រធានក្រុមជម្រើសជាតិន័រវែស បានស៊ុតម្នាក់១គ្រាប់ ដើម្បីជួយឱ្យក្រុមរបស់ពួកគេយកឈ្នះទៅលើក្រុមជម្រើសជាតិហ្សកហ្ស៊ី ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Ullevaal នៅទីក្រុង Oslo ។

នេះគឺជាគ្រាប់បាល់ទី២៥ របស់ Haaland ដែលមានវ័យ២៣ឆ្នាំ ក្នុងការបង្ហាញខ្លួនចំនួន ២៦ប្រកួតសម្រាប់ន័រវែស។ ន័រវែស នៅតែមានឱកាសក្នុងការស្វែងរកកៅអីជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ UEFA EURO 2024 ។

ពួកគេបានឈរនៅលេខ៣ មាន ៧ពិន្ទុក្នុង៥ប្រកួតនៅពូល A។ ស្កុតឡែនកំពុងនាំមុខលើកំពូលតារាង ជាមួយនឹង ១៥ពិន្ទុក្នុង ៥ប្រកួត ខណៈអេស្ប៉ាញ ដែលសល់មួយប្រកួតក្នុងដៃ ឈរនៅចំណាត់ថ្នាក់លេខ២ មាន ៩ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង