
មុនពេលការត្រលប់មកវិញនៃក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះ Premier League បានបញ្ចេញទិន្នន័យពីការប្រកួតចំនួន ៣៩ ដោយតាមដានចលនារបស់កីឡាករដែលរត់បានលឿនបំផុត និងឆ្ងាយបំផុត។
កីឡាករដែលរត់ចម្ងាយបំផុត គឺកីឡាករ Dejan Kulusevski របស់ Spurs រត់បាន ៤៧,០៧គីឡូម៉ែត្រ បានគ្របដណ្តប់ចម្ងាយឆ្ងាយបំផុតក្នុង៤ប្រកួត ខណៈពេលដែល Bruno Fernandes របស់ Man Utd រត់បាន ៤៦,៨៤គីឡូម៉ែត្រ និង Declan Rice រត់បាន ៤៦,៧៥គីឡូម៉ែត្រ នៅលេខរៀងទី២ និងទី៣។
កីឡាករដែលរត់ឆ្ងាយបំផុតក្នុងមួយប្រកួត ក៏ជា Kulusevski ផងដែរ ដែលគ្របដណ្តប់លើចម្ងាយជាង ១៣គីឡូម៉ែត្រក្នុងជ័យជម្នះ ២-០ របស់ Spurs លើ Bournemouth ។ លេខរៀងបន្ទាប់គឺ Bernardo Silva របស់ Man City រត់បាន ១២,៥៧គីឡូម៉ែត្រ ក្នុងការប្រកួតទល់នឹង Burnley និង Rodri របស់ Man City រត់បាន ១២,៤៨ គីឡូម៉ែត្រពេលប៉ះ Newcastle ។
កីឡាករដែលរត់លឿនបំផុត ដែលត្រូវបានកត់ត្រាគិតមកទល់ពេលនេះ គឺ Dominic Solanke របស់ Spurs បានប្រើល្បឿន ៣៦,១០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងការប្រកួតក្នុងដីរបស់ AFC Bournemouth ។ ខ្សែបម្រើស្លាបរបស់ក្លិប Newcastle United កីឡាករ Anthony Gordon នៅលេខរៀងទី២ ជាមួយនឹងល្បឿនលឿនបំផុត ៣៥,៦៧គីឡូម៉ែត្រក្នុងមួយម៉ោង ទល់នឹង Man City និងទី៣ កីឡាករ Adama Traore របស់ Fulham ធ្វើបាន ៣៥,៥៥គីឡូម៉ែត្រក្នុងមួយម៉ោង ពេលជួប Arsenal ៕