Cristiano Ronaldo មិនត្រូវបានជាប់ឈ្មោះក្នុងបេក្ខភាព កីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA នៅពានរង្វាន់ The Best FIFA Men’s Player of the Year នោះទេ ទន្ទឹមនឹងការប្រកាសបេក្ខភាព ១២ រូបចុងក្រោយ។
ការសម្រេចយក គឺឆ្លើយតបទៅនឹងសមិទ្ធផលរបស់កីឡាករ រាប់ចន្លោះថ្ងៃទី ១៩ ធ្នូ ២០២២ ដល់ ១០ សីហា ២០២៣ ក៏រួមបញ្ចូលទាំងបេក្ខភាពធំៗ ដូច Lionel Messi ដូច Erling Haaland ជាដើម។
Ronaldo ទើបតែត្រូវបានខកខាននៅបេក្ខភាពពាន Ballon d’Or ឥឡូវក៏ខកខានពានរង្វាន់មួយទៀត ដែលវាមិនធ្លាប់កើតឡើងសោះឡើយក្នុងអាជីព ២ ទសវត្សរ៍ចុងក្រោយ។
ការបោះឆ្នោតសារនេះ ក៏សម្រេចផ្អែកតាមសំឡេងពីអ្នកគាំទ្រលើគេហទំព័រផ្លូវការមួយផ្នែកផងដែរ។ ស្របពេលពានឯកត្តជនធំផ្សេងទៀតគឺ គ្រាប់បាល់ល្អបំផុតប្រចាំឆ្នាំ Puskas Award នឹងជ្រើសយកគ្រាប់បាល់ចន្លោះកាលបរិច្ឆេទខាងលើដូចគ្នា ខណៈការបោះឆ្នោត FIFA នឹងបើកចាប់ពីថ្ងៃទី ២១ កញ្ញាតទៅ៕