×

Bonucci ដាក់ពាក្យប្ដឹង Juventus ជុំវិញការចាកចេញពីក្លិប

ខ្សែការពារសញ្ជាតិអ៊ីតាលី Leonardo Bonucci នឹងចាត់វិធានការផ្លូវច្បាប់ចំពោះក្លិប Juventus បន្ទាប់ពីសេចក្តីរាយការណ៍ឱ្យដឹងថា មានជម្លោះជាមួយអ្នកចាត់ការ Massimiliano Allegri នាំឱ្យគាត់បានចាកចេញពីក្លិបនាពេលថ្មីៗនេះ។

Bonucci អាយុ៣៦ឆ្នាំដែលបានចំណាយពេល ១២ឆ្នាំនៅទីក្រុង Turin មិនត្រូវបានជ្រើសរើសនៅក្នុងបញ្ជីក្រុមរបស់លោក Allegri សម្រាប់ការប្រកួតមុនបើករដូវកាលនៅសហរដ្ឋអាមេរិក និងការប្រកួតមិត្តភាព មុនការចាប់ផ្ដើមក្របខណ្ឌ Serie A នៅថ្ងៃទី២០ ខែសីហា។

ជាលទ្ធផល Bonucci បានយល់ព្រមបញ្ចប់កិច្ចសន្យាជាមួយ Juventus ដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរទៅកាន់ក្លិប Union Berlin នៅក្របខណ្ឌ Bundesliga ដែលបានចុះហត្ថលេខារយៈពេល១ឆ្នាំ។

Bonucci បាននិយាយថាគាត់មិនមានអារម្មណ៍សោកស្ដាយចំពោះអតីតក្លិបរបស់គាត់ទេ ហើយក៏មិនចង់បានសំណងអ្វីនោះដែរ បើឈ្នះតាមផ្លូវច្បាប់ គាត់នឹងបរិច្ចាគថវិកាទាំងអស់ទៅអង្គការសប្បុរសធម៌។

ការអវត្តមានពីការហ្វឹកហាត់យូរ បានធ្វើឱ្យសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលីមិនកោះហៅ Bonucci ទេ មកកាន់ក្រុមរបស់អ្នកចាត់ការថ្មី Luciano Spalletti ទេ ។ ខ្សែការពាររូបនេះ បាននិយាយជាមួយគ្រូអ៊ីតាលីដោយផ្ទាល់មុននឹងគាត់ប្រកាសបញ្ជីឈ្មោះក្រុមជាផ្លូវការ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង