×

កីឡាករអាមេរិក Sepp Kuss យកបានតំណែងជើងឯកការប្រណាំងកង់កម្មវិធី Vuelta a España 2023

ការប្រណាំងកង់កម្មវិធី Vuelta a España 2023 បានបញ្ចប់ហើយ ក្រោយពីដំណើរការរយៈពេល ៣សប្តាហ៍កន្លងមកនាប្រទេសអេស្ប៉ាញ។

ជាការពិត ការប្រកួតដំណាក់កាលទី២១ ដែលជាដំណាក់កាលផ្តាច់ព្រ័ត្រ នៃកម្មវិធីធ្វើឡើងពីតំបន់ Hipódromo de la Zarzuela ទៅកាន់រដ្ឋធានី Madrid ចម្ងាយផ្លូវប្រមាណ 101.5 គីឡូម៉ែត្រ កីឡាករអូស្ត្រាលី Kaden Groves ជាអ្នកទទួលបានជ័យជម្នះ ដោយសមាជិកក្រុម Alpecin–Deceuninck បានចាយពេលអស់ ២ម៉ោង ២៤នាទី និង១៣វិនាទី។

យ៉ាងណា តំណែងជើងឯកនៃកម្មវិធីទាំងមូលបានទៅលើកីឡាករអាមេរិក Sepp Kuss មកពីក្រុម Jumbo–Visma ដោយការប្រកួតចំនួន២១ដំណាក់កាល រូបគេបានប្រើពេលវេលាសរុបអស់ ៧៦ម៉ោង ៤៨នាទី និង២១វិនាទី។

ជ័យជម្នះនេះ បានធ្វើឱ្យកីឡាករ វ័យ២៩ឆ្នាំ ក្លាយជាជនជាតិអាមេរិកទី១ ដែលបានឈ្នះជើងឯកកម្មវិធី Vuelta a España បន្ទាប់ពីកីឡាករ Chris Horner ដែលបានឈ្នះកាលពីឆ្នាំ២០១៣។ សម្រាប់ចំណាត់ថ្នាក់លេខ២ និង លេខ៣ នៃកម្មវិធី ក៏បានទៅលើសមាជិកក្រុម Jumbo–Visma ដែរគឺ កីឡាករដាណឺម៉ាក Jonas Vingegaard បានទទួលចំណាត់ថ្នាក់លេខ២ ហើយកីឡាករស្លូវេនី Primož Roglič បានទទួលចំណាត់ថ្នាក់លេខ៣។

សូមបញ្ជាក់ថា កម្មវិធី Vuelta a España គឺជាការប្រណាំងកង់ Grand Tour ទី៣ ប្រចាំរដូវកាល និងជាទីលានទី ៣០ ក្នុងចំណោម៣៥ នៃការប្រណាំងកង់ជ្រើសរើសជើងឯកពិភពលោក ប្រចាំរដូវកាល ២០២៣។ ការប្រកួតជាបន្តជាកម្មវិធី Il Lombardia ធ្វើឡើងនាប្រទេសអ៊ីតាលី ថ្ងៃទី៧ ខែតុលាខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង