×

ប្រធានក្លិប​បឹងកេត​ថ្លែងនូវ​ចំណាប់អារម្មណ៍​ក្រោយ​ការប្រកួត​បឹងកេត​ចាញ់​ណាហ្កាវើលដ៍

លទ្ធផលបច្ចេកទេសការប្រកួតបាល់ទាត់លីគកំពូលជើងទី២ សប្តាហ៍ទី១៨ រវាង ណាហ្កាវើលដ៍ vs បឹងកេត ដែលចាប់ផ្ដើមនៅម៉ោង ៣និង៣០នាទី កាលពីម្សិលមិញគឺ ណាហ្កាវើលដ៍ ៤៖២ បឹងកេត។ លទ្ធផលបែបនេះមានន័យថា ទាំងក្រុមការពារដំណែងជើងឯកបឹងកេត មិនអាចការពារដំណែងរបស់ខ្លួនបានឡើយសម្រាប់រដូវកាលថ្មីនេះ។

លោកស្រី ពុធ ធីតា បានថ្លែងថា៖ ជាបឋមខ្ញុំតំណាងអោយក្រុមការងារទាំងអស់របស់ក្លិបបាល់ទាត់បឹងកេត សូមទោសដល់បងប្អូនអ្នកគាំទ្ររបស់ក្លិបនូវលទ្ធផលក្នុងថ្ងៃនេះ យោងលើលទ្ធផលថ្ងៃនេះយើងពិតជាមានឱកាសតិចមែនទែនក្នុងការប្រជែងពានលីគកំពូលកម្ពុជា ខ្ញុំពិតជាមិនចង់និយាយថាយើងទទួលលទ្ធផលមិនសូវល្អតាំងពីដើមរដូវកាលមកឥលូវនេះដោយមូលហេតុណាមួយទេ យើងទទួលនូវកំហុសនឹងបន្តប្រឹងប្រែងកែតំរូវបន្តទៀត ដើម្បីនាំយកលទ្ធផលល្អជូនដល់បងប្អូនអ្នកគាំទ្ររបស់យើង

មានតែយើងទាំងអស់គ្នានៅក្នុងក្លិបយល់ពីស្ថានភាពរបស់យើង ទោះបីយើងជួបផលវិបាកដោយបាត់បង់កីឡាករសំខាន់ៗដែលតែងតែជាកីឡាករ១១នាក់តំបូងរបស់យើង ដោយសាររបួសនឹងបញ្ហាផ្សេងៗប៉ុន្តែសូមកោតសរសើរដល់ក្រុមការងារ គ្រូបហ្វឹក នឹងកីឡាករដែលតែងតែព្យាយាមតាំងចិត្ត ប្រឹងប្រែងតស៊ូ លេងដោយបេះដូង នឹងឆន្ទះដើម្បីក្លិបនឹងអ្នកគាំទ្រ ដោយយើងមានកីឡាករត្រឹមតែ១៦នាក់គត់សំរាប់ផ្លាស់ប្តូរក្នុងការប្រកួតដ៍មមាញឹកនេះ ឆ្លៀតក្នុងឱកាសនេះនាងខ្ញុំសុំអរគុណដល់ក្រុមការងារទាំងអស់ ជាពិសេសអ្នកគាំទ្ររបស់យើងដែលតែងតែគាំទ្រគ្រប់កាលៈទេសៈគ្រប់ស្ថានភាព យើងនឹងបន្តការប្រឹងប្រែងបន្តទៀតនូវការប្រកួតដែលនៅសល់ដើម្បីចំណាត់ថ្នាក់ល្អរបស់ក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង