ក្លិបបាល់ទាត់ Barcelona ស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់មន្ត្រីប៉ូលិសអេស្ប៉ាញ ក្រោយមានការសង្ស័យថាបានប្រព្រឹត្តិអំពើពុករលួយ ស៊ីសំណូកយ៉ាងសកម្ម រយៈពេលជាង ២ សតវត្សរ៍ ជាមួយន្ត្រីអាជ្ញាកណ្តាលម្នាក់។
បើតាមតុលាការក្នុងទីក្រុង Barcelona មន្ត្រីប៉ូលិសអេស្ប៉ាញ ក៏បានឆែកឆេរការិយាល័យរបស់សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF នៅក្នុងទីក្រុងម៉ាឌ្រីដ ដែលការស៊ើបអង្កេតគឺទៅលើបញ្ហាពាក់ព័ន្ធទៅនឹងអំពើពុករលួយជាប្រព័ន្ធ នៅក្នុងគណៈកម្មាធិការអាជ្ញាកណ្តាលអេស្ប៉ាញ។
ការស៊ើបអង្កេតត្រូវបានពង្រីកសំណុំរឿងដើម្បីរួមបញ្ចូលក្លិប Barcelona ជាជនសង្ស័យមួយរូបបន្ថែមទៀត។ ចៅក្របស៊ើបអង្កេតលោក Joaquin Aguirre Lopez បានឱ្យដឹងកាលពីដើមខែកញ្ញា ថាក្លិប Barcelona អាចទទួលបានផលប្រយោជន៍ពីអំពើពុករលួយនេះ។
កាលពីខែមីនា រដ្ឋអាជ្ញាបានដាក់ពាក្យបណ្តឹងជុំវិញការបង់ប្រាក់ជាង ៧,៣លានអឺរ៉ូ ក្នុងរយៈពេល ១៧ឆ្នាំ ដល់ក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Jose Maria Negreira ដែលជាអនុប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល RFEF ពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០១៨។
យ៉ាងណា ក្លិប Barcelona បានបដិសេធចំពោះការប្រព្រឹត្តខុសឆ្គង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែកុម្ភៈ ដោយថា ខ្លួនបានបង់ប្រាក់ឱ្យអ្នកប្រឹក្សាខាងក្រៅដែលបានផ្គត់ផ្គង់ដល់ការប្រកួត ជាមួយនឹងរបាយការណ៍បច្ចេកទេសទាក់ទងនឹងអាជ្ញាកណ្តាលអាជីព ហើយជារឿងត្រូវអនុវត្តជាទៅទូទៅក្នុងចំណោមក្លិបបាល់ទាត់អាជីពទាំងអស់។
ក្លិប Real Madrid ដែលជាគូប្រជែងរបស់ Barcelona បានចូលរួមជាមួយនឹងអយ្យការនៅក្នុងពាក្យបណ្តឹងនេះ ដោយឈរជាភាគីរងការខូចខាត។
បើយោងតាមចៅក្រុមលោក Aguirre បានទាមទារឱ្យលោក Negreira ទទួលខុសត្រូវក្នុងការចាត់ថ្នាក់និងវាយតម្លៃអាជ្ញាកណ្តាល។ លោក Aguirre បាននិយាយកាលពីដើមខែកញ្ញាថា មកដល់ពេលនេះមិនទាន់មាន ព័ស្តុតាងណាមួយដែលបានរកឃើញអំពីការបង់ប្រាក់ឱ្យអាជ្ញាកណ្តាល Negreira ដើម្បីអាចជះឥទ្វីពលលើលទ្ធផលនៃការប្រកួតឡើយ៕