×

កីឡដ្ឋានធំជាងគេរបស់ប្រទេសក្រិក ត្រូវបានបិទទ្វារដោយបារម្ភពីបញ្ហាសុវត្ថិភាព

អាជ្ញាធរប្រទេសក្រិក បានបិទកីឡដ្ឋានអូឡាំពិក Olympic Stadium ដែលជាកីឡដ្ឋានដ៏ធំជាងគេបំផុតរបស់ខ្លួន ជុំវិញការបារម្ភអំពីបញ្ហាសុវត្ថិភាពនៃដំបូលដែកក្នុងកីឡដ្ឋាន។

កីឡដ្ឋានអូឡាំពិករបស់ប្រទេសក្រិក បានសាងសង់ឡើងសម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិកក្នុងទីក្រុង អាតែន កាលពីឆ្នាំ២០០៤។

កីឡដ្ឋានដ៏ធំ Olympic Stadium ដែលស្ថិតនាទីក្រុងអាតែន អាចផ្ទុកអ្នកទស្សនាប្រមាណ ៧ម៉ឺននាក់ ហើយវាតែងតែងរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាធំៗនៅក្នុងប្រទេសក្រិក។ កីឡដ្ឋានមួយនេះ ក៏ធ្លាប់បានរៀបចំការប្រកួតពានរង្វាន់ UEFA Champions League ក៏ដូចជាការប្រគុំតន្ត្រីផងដែរ។

មន្ត្រីកីឡដ្ឋានបាននិយាយថា រាល់សកម្មភាពទាំងអស់ដែលចាប់ពីការប្រកាស នឹងត្រូវផ្អាកទាំងអស់ ដោយគ្មានការកំណត់ច្បាស់លាស់ បន្ទាប់ពីការសិក្សាបានរកឃើញថាដំបូលនៃកីឡដ្ឋាន កំពុងមានសភាពទ្រុឌទ្រោម ហើយមិនអាចធានាបាននូវសុវត្ថិភាពបាន។ ដំបូលកីឡដ្ឋានត្រូវបានដឹងថា មិនអាចបំពេញកម្រិតដែលត្រូវអនុញ្ញាតនៃភាពស្ថិតស្ថេរ និងជាប់នៅបានយូរបន្តទៀត។

កីឡដ្ឋានអូឡាពិកនេះ ក៏ជាផ្ទះរបស់ក្រុមអត្តពលិកក្រិក Olympic Athletic Center of Athens ចាប់តាំងពីកីឡដ្ឋាននេះ បានបើករៀបចំការប្រកួតកីឡាអូឡាំពិកតាំងពីឆ្នាំ២០០៤។ ទីនេះ ក៏ជាផ្ទះរបស់ក្លិបបាល់ទាត់ Panathinaikos សម្រាប់ការប្រកួតពានរង្វាន់លំដាប់ទីពីរអឺរ៉ុប UEFA Europa league រដូវកាល ២០២៣-២៤ ផងដែរ។

មុននឹងការសម្រេចចិត្តបិទទីកន្លែងប្រមូលផ្តុំនៃកីឡាដ៏ធំក្នុងកីឡដ្ឋាន មន្ត្រីកីឡា រួមទាំងគណៈកម្មាធិការអូឡាំពិកទីក្រុង Hellenic ក៏ដូចជាមួយនឹងរដ្ឋមន្ត្រីកីឡាលោក Yiannis Vroutsis បានជួបប្រជុំគ្នាដើម្បីរកដំណោះស្រាយ ដើម្បីអាចកែលម្អកីឡដ្ឋានដើម្បីបើកដំណើរការឡើងវិញ។

បើតាមរដ្ឋមន្ត្រីកីឡាលោក Vroutsis បានអះអាងថា លោករំពឹងថានឹងផ្តល់សេចក្តីប្រកាសលម្អិតបន្ថែមអំពី ទីតាំងដែលក្រុមអត្តពលិកត្រូវបន្តទៅស្នាក់នៅហ្វឹកហាត់ ក្រោយពេលដែលកីឡដ្ឋានត្រូវសម្រេចបិទទ្វារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង