ខ្សែប្រយុទ្ធ Lionel Messi របស់ Inter Miami ជាប់ជាបេក្ខភាពប្រជែងពានពីររបស់ MLS ទោះបីជាគេទើបបានបង្ហាញខ្លួនត្រឹម៤ប្រកួតនៅក្នុងលីគក៏ដោយ។
កីឡាករ វ័យ៣៦ឆ្នាំ បានជាប់ជាបេក្ខភាព ក្នុងពានរង្វាន់ កីឡាករដែលមានតម្លៃបំផុតរបស់ MLS និង កីឡាករចំណូលថ្មីប្រចាំឆ្នាំ ទោះបីជាគេទើបលេងបានត្រឹមតែ២៤៧នាទីប៉ុណ្ណោះ តាំងពីផ្លាស់មកកាន់ Miami នារដូវក្ដៅនេះ។
កីឡាករអាហ្សង់ទីន បានបង្ហាញឥទ្ធិពលរបស់ខ្លួន ក្នុងការប្រកួតសម្រាប់ក្រុមអាមេរិក ដោយរកគ្រាប់បាល់៧គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមបាន៥គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន១២ប្រកួត។
ប៉ុន្ដែគេបានខកខានចូលលេង៥ប្រកួត ដោយសារបញ្ហារបួសភ្លៅ ដែលធ្វើឱ្យស្ថានភាពក្នុងក្រុមមានការធ្លាក់ចុះ។ ទោះយ៉ាងណាក្ដី Messi ទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួតជម្រុះ World Cup ទល់នឹងប៉ារ៉ាហ្កាយ និងប៉េរូ៕