អ្នកចាំទី Gregor Kobel នឹងធ្វើការបន្តកុងត្រាថ្មីជាមួយក្លិប Borussia Dortmund រហូតដល់ឆ្នាំ២០២៨។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano។
Kobel បានព្រមព្រៀងនៅបន្តជាមួយក្លិបអាល្លឺម៉ង់នេះរួចរាល់ហើយ ដោយសារតែគេចង់បន្តនៅជាមួយក្លិបនេះទៀត។
អ្នកចាំទីរូបនេះសុខចិត្តបដិសេធមិនព្រមទៅលេងនៅអង់គ្លេស ទោះមានក្លិបនៅ Premier Leagueជាច្រើនដាក់សំណើចង់បាន។
បើតាមកុងត្រាចាស់ Kobel នឹងចប់កុងត្រានឹង Dortmund នៅឆ្នាំ២០២៦ តែកុងត្រាថ្មីនេះនឹងពន្យាររហូតដល់ឆ្នាំ២០២៨។ ភាគីទាំងសងខាងព្រមព្រៀងរួចរាល់ហើយដោយរង់ចាំតែការប្រកាសជាផ្លូវការប៉ុណ្ណោះ៕