×

Bukayo Saka មិនត្រូវបានជ្រើសរើសសម្រាប់ការប្រកួតវគ្គជម្រុះ EURO 2024 របស់អង់គ្លេស

លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal បាននិយាយថា Bukayo Saka នឹងមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតរបស់ពួកគេ នៅសប្តាហ៍ក្រោយនេះទេ។

Saka បានអវត្តមានក្នុងការទទួលជ័យជម្នះ ១-០ លើក្រុមជើងឯក Manchester City ក្នុងសប្ដាហ៍ទី៨ នៅក្របខណ្ឌ Premier League កាលពីថ្ងៃអាទិត្យ ដោយសារមានរបួសសរសៃពួរ។

ក្រុមជម្រើសជាតិអង់គ្លេសត្រូវប៉ះក្រុមជម្រើសជាតិអូស្ត្រាលី នៅថ្ងៃទី១៣ ខែតុលា មុនពេលប៉ះក្រុមជម្រើសជាតិអ៊ីតាលីក្នុងវគ្គជម្រុះ EURO នៅពេល៤ថ្ងៃបន្ទាប់។

លោក Arteta បាននិយាយបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថា៖ “គេនឹងមិនចូលរួមទេ។ គេមិនបានហ្វឹកហាត់នៅឡើយទេ”។ គ្រូ Arsenal មិនប្រាប់ពីរយៈពេលដែល Saka ត្រូវសម្រាកនោះទេ។

Saka បានបង្ហាញបង្ហាញខ្លួនក្នុងការប្រកួត Premier League ចំនួន ៨៧ ប្រកួតជាប់ៗគ្នាសម្រាប់ Arsenalមុនការអវត្តមានកាលពីប្រកួតយប់មិញ។ គេបានជួបបញ្ហាសរសៃពួរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយបានសម្រាកអំឡុងពេល Arsenal ចាញ់ Lens ២-១ នៅក្របខណ្ឌ Champions League ហើយត្រូវបានដកចេញក្នុងជ័យជម្នះកាលពីចុងសប្តាហ៍មុននៅលើទឹកដី Bournemouth ។

លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា លោកនឹងមិនកោះហៅ Saka ឡើយ ស្របពេលដែលក្រុមអង់គ្លេស អាចទទួលបានសិទ្ធិសម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅឆ្នាំក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង