×

គ្រប់ព្រឹត្តិការណ៍កីឡាទាំងអស់នៅអ៊ីស្រាអែលត្រូវបានព្យួរ ដោយសារបញ្ហាការវាយប្រហារពីក្រុមសកម្មប្រយុទ្ធហាម៉ាស

ប្រទេសអ៊ីស្រាអែលកំពុងជួបទុក្ខធំ បន្ទាប់ពីការវាយប្រហារពីសំណាក់ក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយជាលទ្ធផលនៃការវាយប្រហារនេះ បណ្តាលឱ្យមនុស្សជាច្រើនរយនាក់បាននាក់បាត់បង់ជីវិត និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ។

ជុំវិញការវាយប្រហារដ៏រន្ធត់នេះ ព្រឹត្តិការណ៍កីឡាទាំងអស់នៅប្រទេសអ៊ីស្រាអែល ត្រូវបានព្យួរ ឬលុបចោល ស្របពេលក្លិបកីឡាមួយចំនួនធំ បានអនុញ្ញាត​ឱ្យអត្តពលិកបរទេសរបស់ពួកគេចាកចេញពីប្រទេស។
ចំណែកឯ ក្រសួងវប្បធម៌ និងកីឡារបស់អ៊ីស្រាអែល បានប្រកាសថា រាល់ព្រឹត្តិការណ៍កីឡាទាំងអស់នឹងត្រូវលុបចោលរហូតដល់មានការជូនដំណឹងបន្ថែមទៀត។

ជាមួយគ្នានោះ ក្លិបបាល់ទាត់ជាច្រើនដូចជា Maccabi Haifa, Beitar Jerusalem, Hapoel Be’er Sheva, Hapoel Tel Aviv និង Maccabi Tel Aviv បានសម្រេចចិត្ត អនុញ្ញាតឱ្យកីឡាករបរទេសរបស់ខ្លួនចាកចេញពីប្រទេស បើពួកគេចង់។
សម្រាប់ ក្លិបបាល់បោះ Hapoel Be’er Sheva បានអនុញ្ញាតកីឡាករបរទេសរបស់ពួកគេចាកចេញ ហើយកំពុងធ្វើប្រតិបត្តិការអនុញ្ញាតឱ្យកីឡាករទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេជម្លៀសខ្លួនចេញដោយសុវត្ថិភាព។ ចំណែកឯ ក្លិបកីឡាជាច្រើនផ្សេងទៀត ក៏កំពុងធ្វើសកម្មភាពដូចគ្នានេះផងដែរ។

សូមបញ្ជាក់ថា ក្រុមហាម៉ាសប៉ាឡេស្ទីន បានវាយប្រហារដោយមីស៊ីលបាញ់ចេញពីតំបន់ Gaza Strip ដែលជាការវាយប្រហារដ៏រន្ធត់មិនធ្លាប់មានពីមុនមក។ ការត្រៀមខ្លួនធ្វើសង្គ្រាម ត្រូវបានប្រកាសនៅក្នុងប្រទេសអ៊ីស្រាអែល ហើយការចល័តទ័ពទ្រង់ទ្រាយធំបានចាប់ផ្តើមផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង