×

AFC Asian Cup China 2023 Qualifiers (Playoff) Preview ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានិងកោះហ្គាំ ធ្វើដំណើរទៅប្រទេសបារ៉ែនសម្រាប់ការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ទ្វីបអាស៊ីឆ្នាំ ២០២៣។ ក្រុមទាំងពីរនឹងដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣នៃពានរង្វាន់ AFC Asian Cup China 2023។

ការប្រកួតជម្រុះគឺជាការប្រកួតពីរជើង (មួយប្រកួតក្នុងផ្ទះនិងមួយប្រកួតក្រៅផ្ទះ) ប៉ុន្តែដោយសារបញ្ហាប្រឈមដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានសំរេចរៀបចំការប្រកួតទាំងពីរជើងនៅទីតាំងប្រទេសបារ៉ែនជាទឹកដីកណ្តាល។

ការប្រកួតជើងទី១ គ្រោងធ្វើនៅថ្ងៃទី ៩ ខែតុលា បន្ទាប់មកការប្រកួតជើងទី ២ នឹងធ្វើឡើងបីថ្ងៃក្រោយ ហើយកីឡដ្ឋាន Khalifa Sports City នៅទីក្រុង Isa នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតទាំងពីរ។

ក្រុមអ្នកចម្បាំងអង្គរទំនងនឹងយកឈ្នះក្រុមវណ្ណខ្ពស់របស់កោះហ្គាំ (Matao)។ នៅពេលដែលជនជាតិអឺរ៉ុបបានទៅដល់កោះហ្គាំជាលើកដំបូង សង្គម Chamorro បានបែកចែកវណ្ណៈសង្គមជាបីថ្នាក់ គឺ Matao (វណ្ណៈខ្ពស់) Achaot (វណ្ណៈកណ្តាល) និង Mana’chang (វណ្ណៈទាប)។ ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួនពីរលើក អ្នកចម្បាំងអង្គរឈ្នះម្ដង ខណៈដែលក្រុមវណ្ណខ្ពស់ឈ្នះម្ដង។

ក្រុមកំពូលទាំង១១ មកពីវគ្គចែកពូលជុំទី៣នេះ នឹងចូលរួមជាមួយប្រទេសចំនួន១៣ទៀត ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រួមមាន ប្រទេសចិន ស៊ីរី អ៊ីរ៉ង់ កាតា ជប៉ុន អូម៉ង់ អារ៉ាប់រួម កូរ៉េខាងត្បូង អ៊ីរ៉ាក់ វៀតណាម លីបង់ អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត។

ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះការប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup ឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣។ ការប្រកួតនេះធ្វើឡើងរៀងរាល់៤ ឆ្នាំម្តង។

ក្រុមការងារនៅ CBS Sport បានទាយថាគ្រាប់បាល់រួមច្រើនបំផុតរវាងក្រុមទាំងពីរគឺច្រើនជាងពីរគ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងឈ្នះក្រុមបាល់ទាត់ជម្រើសជាតិកោះហ្គាំ
ក្នុងលទ្ធផលបច្ចេកទេស ៣ទល់នឹងសូន្យ ទាំងពីរជើង។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង