×

គ្រូរបស់ក្រុមអាល្លឺម៉ង់ ពេញចិត្តនឹងជ័យជម្នះជាលើកដំបូងក្រោមការដឹកនាំរបស់ខ្លួន

លោក Julian Nagelsmann បានរីករាយជាមួយនឹងជ័យជម្នះរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់លើក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ក្នុងការប្រកួតមិត្តភាព កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីបានយកឈ្នះសហរដ្ឋអាមេរិក ៣-១ ក្នុងការប្រកួតដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹកអាល្លឺម៉ង់ លោក Julian Nagelsmann បានសរសើរចំពោះប្រធានក្រុម Ilkay Gündogan ។

អតីតអ្នកចាត់ការរបស់ក្លិប Bayern Munich បាននិយាយថា៖ “Ilkay Gündogan បានលេងល្អណាស់។” វាជាគ្រាប់បាល់តាមស្មើរបស់អាល្លឺម៉ង់ បន្ទាប់ពី Christian Pulisic ផ្ដល់គ្រាប់បាល់នាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះអាមេរិក។

នៅក្នុងបទសម្ភាសមួយ លោក Nagelsmann បានឱ្យដឹងថា៖ ” ពួកគេលេងបានល្អណាស់បន្ទាប់ពីចប់តង់ទី១ ។ យើងមានឱកាសច្រើនក្នុងតង់ទី១ ដែរ ប៉ុន្តែយើងមិនទាន់មានកម្លាំងខ្លាំងនៅឡើយទេ ហើយយើងធ្វើមិនទាន់ធ្វើបានល្អឥតខ្ចោះក្នុងការការពារដែរ។ ប៉ុន្តែនោះជារឿងធម្មតា។ នៅដំណាក់កាលនេះ ពួកយើងនៅតែត្រូវការកែលម្អ។ កីឡាបាល់ទាត់ ការប្រកួតទាំងមូលគឺល្អ។ នៅទីបញ្ចប់ ពួកយើងសមនឹងទទួលបានជ័យជម្នះ។ យើងបានបោះជំហានដ៏ល្អមួយនៅក្នុងវិស័យបាល់ទាត់”។

លោក Nagelsmann អាយុ ៣៦ ឆ្នាំ បានចុះកិច្ចសន្យារហូតដល់ខែកក្កដា ឆ្នាំ២០២៤ បន្ទាប់ពីលោក Hansi Flick ត្រូវបានបណ្តេញចេញកាលពីខែកញ្ញាក្រោយការបរាជ័យ ៤-១ ដោយក្រុមជម្រើសជាតិជប៉ុន។

អាល្លឺម៉ង់ បន្តប្រកួតមិត្តភាពជាមួយម៉ិកស៊ិក នៅទីក្រុង Philadelphia សហរដ្ឋអាមេរិកនៅសប្ដាហ៍នេះ។ ពួកគេមិនត្រូវប្រកួតវគ្គជម្រុះ EURO 2024 ទេ ព្រោះអាល្លឺម៉ង់ជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ នៅឆ្នាំក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង