គ្រូបង្វឹកក្រុម Roma លោក Jose Mourinho បាននិយាយថា លោករំពឹងថានឹងបានទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃណាមួយ បន្ទាប់ពីមិត្តរួមជាតិរបស់គាត់ ដែលជាប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានចូលរួមជាមួយក្លិប Al Nassr ហើយកីឡាករជាបន្តបន្ទាប់បានចុះហត្ថលេខាសម្រាប់ក្លិបនៅក្របខណ្ឌ Saudi Pro League ។
Mourinho ហាក់មានទំនុកចិត្តក្នុងការផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតអំឡុងពេលសម្ភាសនៅទូរទស្សន៍ MBC Egypt ដែលគ្រប់គ្រងដោយ Saudi MBC Group។
Mourinho បាននិយាយថា៖ “ខ្ញុំនឹងទៅអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលទំនេរ ប៉ុន្តែខ្ញុំជឿជាក់ថាខ្ញុំនឹងធ្វើការនៅទីនោះ។
គ្មាននរណាមើលឃើញពីអនាគតទេ ប៉ុន្តែខ្ញុំច្បាស់ជានឹងធ្វើការនេះ [ធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត]”។
លោក Mourinho អាយុ ៦០ ឆ្នាំបាននិយាយថា ថ្មីៗនេះគាត់បានច្រានចោលនូវសំណើធំពីអារ៉ាប៊ីសាអ៊ូឌីតដើម្បីបន្តនៅក្លិប Roma សម្រាប់រដូវកាលទី៣ បន្ទាប់ពីដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ UEFA Conference League និងឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ។
Mourinho ធ្លាប់ជួយក្រុមនានាដែលគាត់ធ្លាប់ដឹកនាំ ឱ្យឈ្នះពានលីគក្នុងស្រុក ក្នុងប្រទេសអេស្ប៉ាញ អង់គ្លេស និងអ៊ីតាលី ព្រមទាំងឈ្នះពាន Champions League ចំនួន២ដងផងដែរ៕