សហព័ន្ធបាល់ទាត់តួកគី TFF បានប្រកាសថា “ភាពស្ងៀមស្ងាត់មួយ” សម្រាប់ប៉ាឡេស្ទីន នឹងត្រូវធ្វើឡើងមុនការប្រកួតលីគ ក្នុងសប្តាហ៍នេះ។
សហព័ន្ធបាល់ទាត់តួកគីក៏បាននិយាយដែរថា កីឡាករនឹងបង្ហាញខ្លួននៅលើទីលានដោយពាក់ខ្សែរុំដៃ ពណ៌ខ្មៅ។
ជម្លោះនៅតំបន់ហ្គាហ្សា ដែលស្ថិតក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទផ្លូវតាំងពីឆ្នាំ ២០០៧ បានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមប៉ាឡេស្ទីន Hamas ផ្តួចផ្តើមប្រតិបត្តិការ Al-Aqsa Flood ដែលជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល ដែលរួមមានការបាញ់រ៉ុកកែត និងការជ្រៀតចូលទៅក្នុង អ៊ីស្រាអែល តាមផ្លូវគោក សមុទ្រ និងផ្លូវអាកាស។
ក្រុមហាម៉ាស់ បាននិយាយថា ការលុកលុយនេះគឺដើម្បីសងសឹកចំពោះការវាយលុកនៃវិហារឥស្លាម Al-Aqsa និងការកើនឡើងនៃអំពើហិង្សាពីសំណាក់អ្នកតាំងលំនៅអ៊ីស្រាអែល ប្រឆាំងនឹង ប៉ាឡេស្ទីន។ បន្ទាប់មក យោធាអ៊ីស្រាអែល បានបើកប្រតិបត្តិការ Swords of Iron ប្រឆាំងនឹងគោលដៅរបស់ក្រុមហាម៉ាសនៅតំបន់ កាហ្សាស្ទ្រីប។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ៣ពាន់ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់កាហ្សា។ ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែលមានជាង ១៤០០នាក់ ៕