ប្រធានក្លិប Barcelona លោក Joan Laporta បានច្រានចោលពាក្យចចាមអារ៉ាមដែលថាក្លិបអ្នកមានបុណ្យកំពុងពិនិត្យលទ្ធភាពខ្ចីជើងខ្សែប្រយុទ្ធ Lionel Messi នាពេលខាងមុខ។
លោក Laporta បាននិយាយថា មិនមានរឿងពិភាក្សាខ្ចីជើង Messi ពីក្លិបអាមេរិក Inter Miami នោះទេ។ លោកបន្ថែមថា ក្លិបចង់បាន Messi ត្រលប់មក Barcelona វិញ កាលពីដើមរដូវកាលនេះ តែ Messi មិនព្រម ហើយចូលរួមជាមួយក្លិបផ្សេង។ ដូច្នេះ Barcelona ត្រូវគោរពការសម្រេចចិត្តរបស់ Messi ។ នេះបើតាមការលើកឡើងរបស់លោក Laporta។
កន្លងមកមានរបាយការណ៍មួយចំនួន បានចុះផ្សាយរបស់ថា Barcelona កំពុងចរចាខ្ចីជើង Messi ពីក្លិប Inter Miami។ កាលពីទីផ្សារដោះដូរកីឡាករកន្លងទៅ Barcelona និង Messi បានចរចាគ្នាដើម្បីបើកផ្លូវឱ្យវីរបុរសក្លិប Barca រូបនេះអាចត្រលប់ទៅលេងឱ្យក្លិបវិញ។ ទោះជាយ៉ាងណា ការចរចាមិនបានសម្រេច ហើយទីបំផុត Messi សម្រេចចូលរួមជាមួយក្លិបអាមេរិក Inter Miami ក្នុងកុងត្រារយៈពេល ២ ឆ្នាំកន្លះរហូតដល់ចុងឆ្នាំ ២០២៥៕