ការប្រកួតវាយកូនបាល់កម្រិត ATP Tour 500 កម្មវិធី Japan Open Tennis Championships 2023 បានបញ្ចប់ហើយ ក្រោយពីដំណើរការ១សប្តាហ៍កន្លងមកនាទីក្រុងតូក្យូប្រទេសជប៉ុន។
នៅក្នុងនោះគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករអាមេរិក Ben Shelton បន្ទាប់ពីយកឈ្នះកីឡាកររុស្ស៊ី Aslan Karatsev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ តាមរយៈលទ្ធផល 7-5 6-1 ចាយពេលអស់ ៨៤នាទី។
នេះជាការឈ្នះពានរង្វាន់កម្រិត ATP Tour លើកដំបូងបំផុតរបស់កីឡាករវ័យ ២១ឆ្នាំ។ ជោគជ័យនេះ ក៏បានធ្វើឱ្យ Ben Shelton ដែលចាប់ផ្តើមការប្រកួតរដូវកាល ២០២៣ ក្នុងចំណាត់ថ្នាក់ លេខ ៩៦ នោះ នឹងរំកិលឡើងមកកាន់ចំណាត់ថ្នាក់លេខ១៥ ពិភពលោក នៅពេលដែលតារាងចំណាត់ថ្នាក់កីឡាករវាយកូនបាល់ពិភពលោក ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់កម្មវិធី Japan Open Tennis Championships បានដំណើរការចំនួន ៤៨ ដងហើយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធីក្នុងឆ្នាំនេះ មានប្រមាណ ២លានដុល្លារអាមេរិកឯណោះ៕