×

អ្នកវាយកូនបាល់ Novak Djokovic បន្តកំណត់ត្រាគ្រងជើងឯកកម្មវិធី Paris Masters ច្រើនជាងគេ ក្រោយឈ្នះការប្រកួតឆ្នាំ២០២៣

ការប្រកួតវាយកូនបាល់កម្រិត ATP Tour Masters 1000 កម្មវិធី Paris Masters 2023 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល១សប្តាហ៍កន្លងមក នាទីក្រុងប៉ារីស ប្រទេសបារាំង។

ជាក់ស្តែង ក្រោយបញ្ចប់ការប្រកួតគេក៏បានរកឃើញអ្នកឈ្នះជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករដែលកំពុងឈរលេខ១ពិភពលោក មកពីស៊ែប Novak Djokovic ដោយរូបគេបានយកឈ្នះកីឡាករដែលកំពុងឈរលេខ១៧ពិភពលោកមកពីប៊ុលហ្ការី Grigor Dimitrov នៅក្នុងការប្រកួតវគ្កផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-4 និង 6-3 ចាយពេលអស់តែ ៥១នាទីប៉ុណ្ណោះ។

វាជាពានរង្វាន់ទី៦ហើយ សម្រាប់ Novak Djokovic នៅក្នុងការប្រកួតឆ្នាំ២០២៣នេះ និងជាពានរង្វាន់កម្រិត ATP Masters 1000 ទី៤០ នៅក្នុងអាជីពរបស់គេផងដែរ។

កីឡាករវ័យ៣៦ឆ្នាំ ក៏បន្តកំណត់ត្រាជាកីឡាករដែលឈ្នះពានរង្វាន់ Paris Masters ច្រើនជាងគេ នោះគឺ បានឈ្នះរហូតដល់ទៅ ៧ដង។

សូមបញ្ជាក់ថា កម្មវិធី Paris Masters 2023 គឺជាការដំណើរការលើកទី៥១ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សម្រាប់ប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៦លាន១សែនដុល្លារឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង