×

អ្នកគាំទ្រ AC Milan គប់លុយក្លែងក្លាយចូលទីលានជាការឌឺដងទៅអតីតអ្នកចាំទី Donnarumma

អ្នកចាំទី Gianluigi Donnarumma ត្រូវបានអ្នកគាំទ្រ AC Milan ប្រើប្រាស់វិធីគប់លុយក្លែងក្លាយចូលក្នុងទីលានប្រកួត ដើម្បីជាការឌឺដងដល់អ្នកចាំទីសញ្ជាតិអ៊ីតាលី ដែលសម្រេចចិត្តផ្លាស់ទៅកាន់ក្លិប Paris Saint Germain ។

PSG រងបរាជ័យសម្រាប់ការប្រកួតក្រៅទឹកដី ដោយចាញ់ក្រោមការវាយបកពីសំណាក់ក្រុមម្ចាស់ផ្ទះ AC Milan ក្នុងលទ្ធផល ២-១ ។

ការលើកលែងទោសពីកំហិងអ្នកគាំទ្រគ្មានឡើយ សម្រាប់ Donnarumma ខណៈដែលរាល់ទីតាំងអង្គុយក្នុងកីឡដ្ឋាន San Siro គឺត្រូវបានពោរពេញដោយលុយក្លែងក្លាយ ដែលអ្នកគាំទ្របានប្រើក្នុងការបង្ហាញភាពខឹងចំពោះ Donnarumma ដែលសម្រេចចិត្តចាកចេញ ដោយមិនបន្តកុងត្រាជាមួយ AC Milan។ លើក្រដាសលុយទាំងនោះ មានរូបភាពផ្ទៃមុខរបស់អ្នកចាំទីសញ្ជាតិអ៊ីតាលី និងលាយឡំដោយពាក្យថា ធ្វើការស៊ីឈ្នួលព្រោះតែលុយ។

ទាក់ទងបញ្ហាទាំងនេះ អ្នកចាត់ការក្រុមលោក Luis Enrique ថា អ្នកគាំទ្រក្រុម AC Milan នៅតែមានទឹកចិត្តស្រលាញ់លើ Donnarumma ព្រោះតែអ្នកចាំទីរូបនេះ មានភាពពូកែខ្លាំងក្នុងការសង្គ្រោះបាល់ និងរឹងមាំ។

អ្នកចាំទីវ័យ ២៤ឆ្នាំ ជាកីឡាករចាំទីកើតចេញពីឈុតយុវជនក្រុម AC Milan ដោយគេបានបង្ហាញខ្លួនលេងឱ្យក្រុមធំ AC Milan បានដល់ទៅ ២៥១ប្រកួត មុនពេលចេញទៅរួមរស់ជាមួយ PSG អំឡុងពេលក្លិបបានចុះកិច្ចសន្យាយកបាន Lionel Messi និង Sergio Ramos៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង