×

ម៉ឺន មេឃា រកឃើញដៃគូថ្មីក្រោយ ឌិនណាផូ មិនអាចប្រកួតបានដោយសារបញ្ហាលិខិតឆ្លងដែន

អ្នកលេងគុនខ្មែរ ម៉ឺន មេឃា បានត្រៀមខ្លួនរួចរាល់ដើម្បីប្រកួតទល់នឹងអ្នកប្រដាល់មកពីឡាវ គឺកីឡាករ កងឆ័យដែន ដែលត្រូវប្រកួតជំនួស ឌិនណាផូ ដែលមិនអាចប្រកួតបានដោយសារបញ្ហាលិខិតឆ្លងដែន។

ម៉ឺន មេឃា បានណាត់ កងឆ័យដែន សម្រាប់ការប្រកួតនៅលើសង្វៀនគុនខ្មែរ “ប្រដាល់ដណ្ដើមប្រាក់លានខារ៉ាបាវ” ក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម នាថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ដែលនឹងមានផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CNC ។

បងប្អូនអាចចូលរួមទស្សនាដោយសេរីសម្រាប់ការប្រកួតដ៏ជក់ចិត្តនេះ នៅស្ទូឌីយោ CTN ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ។ ជាមួយគ្នានេះ បងប្អូននឹងបានទស្សនា ៤គូផ្សេងទៀតផងដែរ។

នៅសប្ដាហ៍នេះ គូដណ្ដើមប្រាក់លានខារ៉ាបាវ ទាំង២គូ រួមមាន ម៉ឺន មេឃា ប៉ះ កងឆ័យដែន និងកូនខ្មែរអាមេរិក ប្រេសស្តុន ស្រើយ ជួបជាមួយកីឡាករអ៊ីរ៉ង់ Shayan Heydari ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង