×

ទូរទស្សន៍ CTN នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ ១៨-១៩ ខែវិច្ឆិកា

ភ្នំពេញ៖ មហាព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ ឧបត្ថម្ភផ្តាច់មុខដោយផលិតផល ៣ របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER ដែលបាន និងកំពុងចាប់ផ្ដើមពីថ្ងៃទី ៩ ដល់ ១៩ វិច្ឆិកានេះ ដោយមានក្រុមបាល់ទះ ចំនួន ២៩ក្រុម ចូលរួម ពោលគឺច្រើនជាងរដូវបាលទី ១ដែលមានត្រឹមតែ ២១ក្រុមប៉ុណ្ណោះ ។

សម្រាប់ក្រុមចូលរួមប្រកួត ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះ គឺបែងចែកជា ៨ ពូល ក្នុងមួយពូល ដែលមាន ៤ ក្រុម គឺពូល A, B, C, E, F លើកលែងពូល D, G និងពូល H ដែលមាន ៣ ក្រុម ក្នុងមួយពូល។

ចំពោះក្រុមទទួលបានជ័យលាភីលេខ១ ទទួលបានពាន១ អមប្រាក់រង្វាន់ ៥០លានរៀល, លេខ២ ទទួលបាន ២០លានរៀល និងលេខ៣ ទទួលបាន ១២លានរៀល។

តាមការសន្យារបស់សហព័ន្ធបាល់ទះកម្ពុជា ក្រុមដណ្ដើមបានជ័យលាភី ក្នុងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលនេះ នឹងទទួលបានកៅអី ចូលរួមប្រកួតលីគសម្ដេចតេជោ ហ៊ុន សែន នាពេលឆាប់ៗខាងមុខ។

ដូច្នេះសម្រាប់បងប្អូនដែលស្នេហាវិស័យកីឡា អាចចូលរួមទស្សនានៅទីតាំងដោយផ្ទាល់ គឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏អាចទស្សនាបាននៅលើកញ្ចក់ទូរទស្សន៍ CTN ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, CAMBODIA BEER និងសហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរ។

ស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS មានកិត្តិយស សូមធ្វើការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏អស្ចារ្យនេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្ទាច់ព្រ័ត្រ នៅថ្ងៃទី ១៨-១៩ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ចាប់ពីវេលាម៉ោង ៤រសៀល រហូតដល់ម៉ោង ៩យប់។ សូមរង់ចាំតាមដានទស្សនាកុំបីខាន!

ឧបត្ថម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង