×

អ្នកប្រណាំងរថយន្ត Thierry Neuville ធ្វើបានល្អជាងគេក្នុងការធ្វើម៉ាស៊ីនកម្មវិធី Rally Japan

កីឡាករបែលហ្ស៊ីក Thierry Neuville ធ្វើបានល្អជាងគេ នៅក្នុងការបើកបរសាកល្បងកម្លាំងម៉ាស៊ីន ការប្រណាំងរថយន្ត កម្មវិធី Rally Japan។

ការប្រកួតបានធ្វើឡើងនាតំបន់ Kuragaike Park ខេត្ត Aichi ប្រទេសជប៉ុន ដោយកីឡាករត្រូវធ្វើការបើកបរលើចម្ងាយផ្លូវត្រឹមតែ ២,៧៥ គីឡូម៉ែត្រ តែប៉ុណ្ណោះ។

យ៉ាងណា កីឡាករ Thierry Neuville កាន់ចង្កូតអោយក្រុម Hyundai បានបញ្ចប់ទីព្រ័ត្រ ប្រើពេលអស់តែ ២នាទី និង៨វិនាទី ចុច១។ កីឡាករអង់គ្លេស Elfyn Evans កាន់ចង្កូតអោយក្រុម Toyota បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយកីឡាករហ្វាំងឡង់ Kalle Rovanperä កាន់ចង្កូតអោយក្រុម Toyota ដូចគ្នា បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣។

សម្រាប់ការប្រកួតផ្លូវការនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ ១៩ ខែវិច្ឆិកា នាតំបន់ខាងដើមដដែល ដោយកីឡាករទាំងអស់ត្រូវធ្វើការប្រជែងគ្នា ក្នុងចម្ងាយផ្លូវប្រមាណ 304.66 គីឡូម៉ែត្រ។

សូមបញ្ជាក់ថា កម្មវិធី Rally Japan គឺជាដំណាក់កាលទី១៣ និងជាដំណាក់ផ្តាច់ព្រ័ត្រ នៃការប្រណាំងរថយន្តពានរង្វាន់ World Rally Championship ប្រចាំរដូវកាល២០២៣។ យ៉ាងណា មិញការប្រកួតនេះគឺជាការប្រកួតបញ្ចប់កិច្ចតែប៉ុណ្ណោះ ដ្បិតអីម្ចាស់ជើងឯកពិភពលោកប្រចាំរដូវកាលនេះ បានរកឃើញរួចទៅហើយ នោះគឺកីឡាករ ហ្វាំងឡង់ Kalle Rovanperä៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង