×

រកឃើញក្រុមដំបូងឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង

បន្ទាប់ពីការប្រកួតចំនួន ៣សិត ក្លិបបញ្ជាការដ្ឋានអង្គរក្ស B យកឈ្នះទៅលើក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅវគ្គ ៨ក្រុមចុងក្រោយ នៃការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក នារសៀលថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នេះគឺជាការប្រកួតគូទីមួយ នៃវគ្គ៨ក្រុមចុងក្រោយ ដោយក្លិបបញ្ជាការដ្ឋានអង្គរក្ស (ខ) បានផ្ដួលក្លិបស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដោយលទ្ធផល ៣ សិតទល់នឹង ០ (២៥-១៩, ២៥-២០ និង ២៥-១០)។

ការប្រកួតមិនទាន់ចប់ទេ ដោយនៅសល់ ៣គូទៀតប្រកួតក្នុងវគ្គ៨ក្រុមចុងក្រោយនៅថ្ងៃនេះ ក្នុងនោះមានដូចជា៖
ក្លិបរដ្ឋបាលរាជធានីភ្នំពេញ Vs នគរបាលខេត្តកំពង់ចាម
នគរបាលខេត្តពោធិ៍សាត់ Vs ក្លិបកីឡាបាល់ទះខេត្តតាកែវ
សមាគមក្រសួងមហាផ្ទៃ (ខ) Vs នគរបាលខេត្តព្រះសីហនុ។

ស្ថានីយទូរទស្សន៍ CTN នឹងផ្សាយផ្ទាល់មហាព្រឹត្តិការណ៍សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ ឆ្នាំ២០២៣នេះ សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង