ការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង បានរកឃើញក្រុមរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមសមាគមក្រសួងមហាផ្ទៃ B ដែលនឹងត្រូវប្រកួតដណ្ដើមពានរង្វាន់ នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកា ក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
ការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ គឺជាការជួបគ្នារវាងក្រុមបញ្ជាការដ្ឋានអង្គរក្ស B និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នឹងប្រព្រឹត្តទៅនៅក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកផងដែរ។
ឆ្លងកាត់ការប្រកួតជិត ១០ថ្ងៃកន្លងមកនេះ ដែលមាន២៩ក្រុមចែកជា៨ពូល ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំនេះ នឹងរកឃើញម្ចាស់ជ័យលាភីលេខ១ ដែលនឹងទទួលបានពានរង្វាន់១ អមដោយប្រាក់រង្វាន់ ៥០លានរៀល លេខ២ ទទួលបាន ២០ លានរៀល និង លេខ៣ ទទួលបាន ១២លានរៀល។
តាមការសន្យារបស់សហព័ន្ធបាល់ទះកម្ពុជា ក្រុមដណ្ដើមបានជ័យលាភី ក្នុងពានសម្ដេចក្រឡាហោម ស ខេង ក្នុងរដូវកាលនេះ នឹងទទួលបានកៅអី ចូលរួមប្រកួតលីគ សម្ដេចតេជោ ហ៊ុន សែន នាពេលឆាប់ៗខាងមុខ។
ដូច្នេះសម្រាប់បងប្អូនដែលស្នេហាវិស័យកីឡា អាចចូលរួមទស្សនានៅទីតាំងដោយផ្ទាល់ គឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏អាចទស្សនាបាននៅលើកញ្ចក់ទូរទស្សន៍ CTN ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN, ភេសជ្ជៈប៉ូវកម្លាំង វើក, CAMBODIA BEER, ខ្មែរ ប៊ែវើរីជីស និងសហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរ។
ស្ថានីយទូរទស្សន៍ CTN នៃក្រុមហ៊ុន CBS មានកិត្តិយស នឹងធ្វើការផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍ប្រកួតបាល់ទះដ៏អស្ចារ្យនេះ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៩ខែវិច្ឆិកា ចាប់ពីវេលាម៉ោង ៤រសៀល រហូតដល់ម៉ោង ៩យប់។ សូមរង់ចាំតាមដានទស្សនាកុំបីខាន!
ឧបត្ថម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។
ទំព័រហ្វេសប៊ុកផ្លូវការ៖
ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://web.facebook.com/WurkzCambodia
CAMBODIA BEER៖ https://web.facebook.com/cambodiabeer
Khmer Beverages៖ https://www.facebook.com/KhmerBeverages
CTN៖ https://web.facebook.com/ctntvcambodia
សហព័ន្ធកីឡាបាល់ទះកម្ពុជា៖ https://web.facebook.com/CamVFC