ការប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ បានឈានមកដល់ថ្ងៃចុងក្រោយហើយ ខណៈបងប្អូនអ្នកស្នេហាវិស័យកីឡានៅក្នុងប្រទេសកម្ពុជា កំពុងរង់ចាំយ៉ាងអន្ទះសាក្នុងការស្វែងរកថាតើក្រុមមួយណាដែលនឹងក្លាយជាម្ចាស់ពានរង្វាន់មួយនេះ អមជាមួយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក។
ក្រោយការប្រកួតយ៉ាងស្វិតស្វាញតាំងពីថ្ងៃទី៩ ខែវិច្ឆិកា រហូតមកដល់ពេលនេះ ក្រុមចំនួន៤ បានឈានជើងចូលទៅកាន់វគ្គដ៏សំខាន់ ដើម្បីសម្រេចជោគវាសនារបស់ខ្លួន។ ជាក់ស្ដែង ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដែលបានយកឈ្នះទៅលើក្រុមបញ្ជាការដ្ឋានអង្ករក្ស B នឹងត្រូវប្រកួតទល់នឹងក្រុមសមាគមក្រសួងមហាផ្ទៃ B ដែលបានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ម្សិលមិញ។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ធានាថានឹងធ្វើឱ្យទស្សនិកជនរបស់ CTN ហើបគូទពីកៅអី ដើម្បីស្រែកហ៊ោជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យក្នុងការប្រកួតរវាងក្រុមទាំងពីរ។
ក្រឡេកទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស B និងក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលទទួលបរាជ័យកាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹងត្រូវប្រកួតគ្នាដណ្ដើមយកលេខ៣។ បងប្អូនក៏នឹងបានទស្សនាពីធីប្រគល់ពានរង្វាន់ អមជាមួយប្រាក់រង្វាន់សម្រាប់ក្រុមជើងឯក ជើងឯករង និងក្រុមចំណាត់ថ្នាក់លេខ៣ផងដែរ។ សម្រាប់ក្រុមជើងឯក នឹងទទួលបានពានរង្វាន់១ អមដោយប្រាក់រង្វាន់ ៥០លានរៀល លេខ២ ទទួលបាន ២០ លានរៀល និង លេខ៣ ទទួលបាន ១២ លានរៀល។
ផ្ទាំងទស្សនីយភាពដ៏អស្ចារ្យនេះ នឹងផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ CTN, ភេសជ្ជៈប៉ូវកម្លាំង វើក, CAMBODIA BEER, Khmer Beverages និងសហព័ន្ធកីឡាបាល់ទះកម្ពុជាផងដែរ ចាប់ពីម៉ោង៤រសៀល ឬទស្សនាផ្ទាល់នៅក្នុងសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។
សូមរង់ចាំតាមដានទស្សនាកុំបីខាន!
ឧបត្ថម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។
ទំព័រហ្វេសប៊ុកផ្លូវការ៖
ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://web.facebook.com/WurkzCambodia
CAMBODIA BEER៖ https://web.facebook.com/cambodiabeer
Khmer Beverages៖ https://www.facebook.com/KhmerBeverages
CTN៖ https://web.facebook.com/ctntvcambodia
សហព័ន្ធកីឡាបាល់ទះកម្ពុជា៖ https://web.facebook.com/CamVFC