×

សមាគមក្រសួងមហាផ្ទៃ B ឈ្នះពានបាល់ទះសម្ដេចក្រឡាហោម ស ខេង ខណៈកីឡាករម្នាក់របស់រដ្ឋបាលរាជធានីឈ្នះពានឯកត្តជន២

ព្រឹត្តិការណ៍ប្រកួតពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដែលមានការឧបត្ថម្ភផ្តាច់មុខដោយផលិតផលបីរបស់ ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER បានបញ្ចប់ដោយសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានបាល់ទះសម្ដេចក្រឡាហោម ស ខេង ខណៈកីឡាករម្នាក់របស់រដ្ឋបាលរាជធានីឈ្នះពានឯកត្តជន២។

ក្រុមសមាគមក្រសួងមហាផ្ទៃ B បានយកឈ្នះទៅលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣សិតទល់នឹង១ (១៦-២៥, ២៥-២៣, ២៥-២០ និង ២៥-២០) នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃមហាព្រឹត្តិការណ៍បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ កាលពីថ្ងៃទី១៩ នៅសាលវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

សមាគមក្រសួងមហាផ្ទៃ B បានវាយបកតាមពីក្រោយរដ្ឋបាលរាជធានីភ្នំពេញ បន្ទាប់ពីត្រូវបាននាំមុខនៅក្នុងសិតទីមួយ ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី២ អមដោយទឹកប្រាក់ចំនួន ៥០លានរៀល។ ដោយឡែក ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ជាក្រុមជើងឯករង ទទួលបានទឹកប្រាក់ ២០លានរៀល។

ជាការកត់សម្គាល់ កីឡាករចំនួន ៧ រូប បានឈ្នះពានរង្វាន់ឯកត្តជន នៅក្នុងមហាព្រឹត្តិការណ៍បាល់ទះសម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ មានដូចជា៖

កីឡាករ រ៉ុន សុខជា មកពីរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះពានរង្វាន់ពីរម្នាក់ឯង ពោលគឺជាកីឡាករវាយស្ដាំល្អជាងគេ និងជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍

កីឡាករ ម៉ុត រ៉ាណាត់ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាកររនាំងបានល្អ

កីឡាករ ឧក រដ្ឋា មកពីរដ្ឋបាលរាជធានីភ្នំពេញ ឈ្នះពានរង្វាន់កីឡាកររនាំងបានល្អ

កីឡាករ កែវ ស្រេងលីហួរ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាករលើកបាល់បានល្អ

កីឡាករ ឈួន ប្រសិទ្ធ មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់ការពារល្អជាងគេ

កីឡាករ ម៉ន សុខនាង មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាកវាយឆ្វេងល្អជាងគេ

និងកីឡាករ ឆោម ទីណា មកពីសមាគមក្រសួងមហាផ្ទៃ B ឈ្នះពានរង្វាន់កីឡាករវាយស្ដាំល្អជាងគេ។

សម្រាប់ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបញ្ជាការដ្ឋានអង្គរក្ស B ដែលបានយកឈ្នះទៅលើក្រុមស្នងការនគរបាលខេត្តពោធិ៍សាត់ ក្នុងការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ដោយលទ្ធផល៣សិតទល់នឹង១ (២៥-២៣, ១៦-២៥, ២៥-២០ និង ២៧-២៥)។ ជ័យជម្នះនេះ ធ្វើឱ្យបញ្ជាការដ្ឋានអង្គរក្ស B ទទួលបានទឹកប្រាក់រង្វាន់ ១២ លានរៀល។

ឧបត្ថម្ភផ្តាច់មុខដោយ ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង CAMBODIA BEER។

ទំព័រហ្វេសប៊ុកផ្លូវការ៖

ភេសជ្ជៈប៉ូវកម្លាំង វើក៖ https://web.facebook.com/WurkzCambodia
CAMBODIA BEER៖ https://web.facebook.com/cambodiabeer
Khmer Beverages៖ https://www.facebook.com/KhmerBeverages
CTN៖ https://web.facebook.com/ctntvcambodia
សហព័ន្ធកីឡាបាល់ទះកម្ពុជា៖ https://web.facebook.com/CamVFC


   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង