×

Bayern Munich ត្រៀមនាំយកខ្សែប្រយុទ្ធ Bryan Zaragoza ពីក្លិប Granada លើកិច្ចសន្យារយៈពេល៥ឆ្នាំ

ក្លិប Granada និង Bayern Munich បានឈានដល់ការព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធ Bryan Zaragoza។ នេះបើតាមការប្រកាសឱ្យដឹងពីសំណាក់ក្លិបទាំង២។

កីឡាករ អេស្ប៉ាញ វ័យ២២ឆ្នាំ នឹងផ្លាស់ទៅក្លិបនៃក្របខណ្ឌ Bundesliga នៅក្នុងរដូវក្ដៅឆ្នាំក្រោយ ដោយរូបគេនឹងចុះហត្ថលេខា លើកិច្ចសន្យារយៈពេល៥ឆ្នាំពោលគឺរហូតដល់ឆ្នាំ២០២៩ តែរូបគេនឹងបន្ដលេងនៅអេស្ប៉ាញក្រោមលក្ខខណ្ឌខ្ចីជើង រហូតដល់ដំណាច់រដូវកាលនេះ។

Bryan Zaragoza បានបង្ហាញសមត្ថភាពយ៉ាងលេចធ្លោសម្រាប់ Granada នារដូវកាលនេះ ជាពិសេសកាលពីប៉ុន្មានសប្ដាហ៍មុន ដែលរូបគេរកគ្រាប់បាល់ពីរគ្រាប់ទល់នឹង Barcelona និងការលេងដ៏ល្អមួយចំនួនផ្សេងទៀត។ ក្រោយមកគេទទួលបានឱកាសបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញថែមទៀតផង។

Bayern Munich ត្រូវបានរាយការណ៍ថា បានចំណាយទឹកប្រាក់១៥លានអឺរ៉ូក្នុងការផ្ទេរ Zaragoza ហើយក្លិបបានព្រមព្រៀងកិច្ចសន្យាជាមួយគេរហូតដល់រដូវក្ដៅឆ្នាំ២០១៩។

Bryan Zaragoza បានស៊ុតបញ្ចូលទី១០គ្រាប់ និង ចែកបាល់សម្រេចទី៣ដង ក្នុងការបង្ហាញខ្លួន៥១ដង សម្រាប់ Granada។ រូបគេបានបង្ហាញខ្លួនឱ្យក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ យកឈ្នះ ២-០ លើក្រុមជម្រើសជាតិស្កុតឡែន ក្នុងវគ្គជម្រុះ UEFA Euro 2024 កាលពីខែតុលាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង