×

អាវទាំង៦របស់ Lionel Messi ពាក់នៅ FIFA World Cup 2022 លក់ដាច់អស់ហើយ

អាវចំនួន ៦ របស់ Lionel Messi ដែលពាក់ក្នុងអំឡុងការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ត្រូវបានដេញថ្លៃ លក់បានក្នុងតម្លៃសរុប ៧,៨លានដុល្លារ ដែលជាការដេញថ្លៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ម្ចាស់ពានរង្វាន់ Ballon d’or ៨សម័យកាល Lionel Messi បានជួយអោយក្រុមជម្រើសជាតិអាហ្សង់ទីនយកឈ្នះលើបារាំង ដោយការទាត់បាល់១១ម៉ែត្រកាត់សេចក្តីនៅវគ្គផ្តាច់ព្រ័ត្រ លើកពាន World Cup ឆ្នាំ ២០២២។
រូបគេបានក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ World Cup ដែលអាចស៊ុតបញ្ចូលទីក្នុងវគ្គចែកពូល វគ្គ១៦ក្រុមចុងក្រោយ វគ្គ៨ក្រុម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនៃការប្រកួតតែមួយ។

បើតាមអ្នករៀបចំកម្មវិធីដេញថ្លៃ Sotheby’s Auction House Sotheby’s បាននិយាយថា៖ “ចំណែកនៃប្រាក់ចំណូលពីការដេញថ្លៃនេះ នឹងត្រូវបរិច្ចាគទៅឱ្យគម្រោង Unicas ដែលដឹកនាំដោយមន្ទីរពេទ្យកុមារ Sant Joan de Deu Barcelona ដោយមានការគាំទ្រពីមូលនិធិ Leo Messi ដើម្បីបំពេញតម្រូវការរបស់កុមារដែលទទួលរងពីជំងឺកម្រ”៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង