×

អ៊ីយ៉ា! ចេញហើយសមាសភាពរបស់ក្រុមផ្ការីកគ្រប់រដូវ ត្រៀមប៉ះក្រុមគុនខ្មែរក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌

បងប្អូនអ្នកគាំទ្រកីឡាបាល់ទាត់ និងប្រដាល់គុនខ្មែរ កំពុងរង់ចាំយ៉ាងអន្ទះសាសម្រាប់ការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមផ្ការីកគ្រប់រដូវ ទល់នឹងក្រុមគុនខ្មែរ នាថ្ងៃសុក្រ ទី២២ ខែធ្នូ ដែលស្ថានីយទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ CBS Sports នឹងធ្វើការផ្សាយផ្ទាល់ជូនទស្សនាចេញពីពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង ៦ល្ងាចតទៅ។

ឥឡូវនេះ សមាសភាពរបស់ក្រុមផ្ការីកគ្រប់រដូវ របស់នាយ ពែកមី ក៏បានចេញមកហើយដែរ។ ខាងក្រោមនេះគឺជាឈ្មោះ និងលេខអាវ៖

១. ផ្ការីកគ្រប់រដូវ (ពាក់លេខ 168)
២. នាយក្ដី (5)
៣. ភិទិ (10)
៤-កឺកឺ (99)
៥-ពៅ ពិសិដ្ឋ (6)
៦. ជា សុវណ្ណនរាហ៍ (11)
៧. រ៉ូមីអូ (8)
៨. បញ្ញារិទ្ធ (33)
៩. ជា សៅយី (68)
១០. នាយ ស្ពៃ (81 អ្នកចាំទី)
១១. នាយគ្រឿន (69)
១២. នាយក្រាន (19)
១៣. ត្រា យ៉ាកូ (1 អ្នកចាំទី)
១៤. ខេន (11:11)
១៥. វណ្ណាដា (25)
១៦. វណ្ណឌីន (29)
១៧. ស៊ូ រតនៈ (98)
១៨. តុលា (23)
១៩. លឹម ជាឡាយ (17)
២០. ជីង ចក់ (7)
២១. នាយ ស្លោរ (8888)
២២. នូ ឧសភា (27)
២៣. VANZOT (24)
២៤. សាយ័ណ្ហ (79)

ចំណែកក្រុមគុនខ្មែរវិញ ប្រមូលផ្ដុំដោយកីឡាករដែលបងប្អូនអ្នកស្នេហាគុនខ្មែរកំពុងរង់ចាំនិងចង់ឃើញពីសមត្ថភាពរបស់ពួកគាត់លេងនៅលើទីលានវាលស្មៅវិញម្ដងថាតើក្រៅពីប្រកួតលើសង្វៀន អ្នកលេងគុនខ្មែរមានសមត្ថភាពកម្រិតណា?

សមាសភាពរបស់ក្រុមគុនខ្មែរមានដូចជា៖

១. ម៉េត សាម៉េត (ពាក់លេខ33)
២. កាន់ ម៉េងហុង (6)
៣. រឿងសុភណ្ឌ័ (7)
៤. រិន ដាវិត (10)
៥. អេ ថៃសាន់ ភូថង (19)
៦. លៀង ប៉ហេង (5)
៧. ជីប ប្រុស (16)
៨. ស៊ីថា (22 អ្នកចាំទី)
៩. សីហា (25)
១០. យ៉េន ឌីណា (12)
១១. ម៉ឺន មេឃា (94)
១២. ឡុង សំណាង (21)
១៣. អេ អាំម៉ារិន ភូថង (11)
១៤. វ៉ាន់ វឿន (96)
១៥. ធឿន ធារ៉ា (99)
១៦. ឈឿង ល្វៃ (26)
១៧. ខូវ ឆាយ (9)
១៨-ទូច ពិសាល (77)
១៩. ក្រាក់ សម្ផស្ស (2)
២០. ស៊ុ ចាន់រាជ្យ (30)

ចូលរួមទស្សនាដោយសេរី នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីចូលរួមលើកកម្ពស់ការលេងកីឡា និងសកម្មភាពសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង