សហភាពកីឡាបាល់ទាត់រុស្ស៊ី RFU បានបោះឆ្នោតប្រឆាំងចំពោះបំណងផ្លាស់ប្តូររបស់បាល់ទាត់រុស្ស៊ីចេញពីតំបន់អឺរ៉ុប UEFA ទៅចូលរួមបាល់ទាត់ទ្វីបអាស៊ី AFC ។
ចាប់តាំងពីពេលដែលប្រទេសរុស្ស៊ីបានវាយលុក ចូលប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA និងសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA បានសម្រេចចិត្តដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដោយមិនអនុញ្ញាតឱ្យមានការប្រកួតអន្តរជាតិ ឬ ការប្រកួតក្នុងតំបន់អឺរ៉ុបទាំងអស់ រហូតដល់ពេលនេះ។
ដោយសារររងទណ្ឌកម្ម កាលពីចុងឆ្នាំ ២០២២ ប្រធានសហភាពបាល់ទាត់រុស្ស៊ីលោក Alexander Dyukov ធ្លាប់បានននិយាយថា រុស្ស៊ីសម្លឹងមើលឱកាសចូលរួមជាមួយនឹងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC។
កាលពីប៉ុន្មានខែមុន FIFA និង UEFA ហាក់បង្ហាញសញ្ញានៃការបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមយុវជនបាល់ទាត់រុស្ស៊ី។ ចំណែក UEFA ក៏បានលើកឡើងទៀតថា កុមារមិនគួរត្រូវបានរងពិន័យចំពោះការប្រព្រឹត្តរបស់មនុស្សធំឡើយ៕