×

អ្នកទស្សនាជិត ១១ម៉ឺននាក់ ចូលរួមទស្សនាមហាព្រឹត្តិការណ៍គុនខ្មែរ Cambodia Kun Khmer KKIF នៅលើផេកហ្វេសប៊ុក CTN

ក្រុមហ៊ុន CBS អរគុណដល់ទស្សនិកជនដែលបានចូលរួមទស្សនាជិត ១១ម៉ឺននាក់ក្នុងពេលតែមួយ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ CTN សម្រាប់មហាព្រឹត្តិការណ៍ Cambodia Kun Khmer KKIF នៅភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់នឹងផ្លូវជាតិលេខ៥។

នេះបានបង្ហាញថា CBS និងបងប្អូនប្រជាពលរដ្ឋខ្មែរ បានរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយវិស័យគុនខ្មែរ ទោះការប្រកួតធ្លាក់ដល់ម៉ោង១១យប់ក៏ដោយ។

ជាការពិត ការប្រកួតដែលប្រមូលផ្តុំទៅដោយកំពូលកីឡាករម្ចាស់ខ្សែក្រវាត់ ម្ចាស់ជើងឯកចម្រុះជាតិសាសន៍លំដាប់ៗ ល្បីៗ បានបញ្ចប់ទៅក្នុងបរិយាកាសដ៏រំភើប ពិសេសគូឯករបស់អ្នកលេងគុនខ្មែរ បឺត សង្ឃឹម និង ព្រំ សំណាង សុទ្ធតែផ្ដួលដៃគូប្រកួត រៀងៗខ្លួន។

សម្រាប់ព្រឹត្តិការណ៍ដ៏ធំបែបនេះ ក្រុមហ៊ុន CBS សង្ឃឹមថា នឹងអាចបន្តរួមចំណែកក្នុងការផ្សព្វផ្សាយនៅពេលក្រោយៗទៀតផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង