×

Barcelona អាចនឹងលក់កីឡាករមួយចំនួនចេញរួមទាំង Robert Lewandowski

ក្លិប Barcelona អាចនឹងលក់កីឡាករមួយចំនួនចេញ រួមទាំងខ្សែប្រយុទ្ធ Robert Lewandowski ដែលធ្លាក់ទម្រង់លេង និង បាត់បង់ប្រជាប្រិយភាព ពីគ្រូបង្វឹក លោក Xavi Hernandez ផងដែរ។

ក្រោយចប់ការប្រកួទទល់នឹង Almaeria ក្នុងជំនួបសប្តាហ៍ទី១៨ នៃក្របខណ្ឌ La Liga លោក Xavi មិនសូវសប្បាយចិត្តចំពោះឥរិយាបទរបស់កីឡាករជាច្រើន ដែលក្នុងនោះក៏រួមមាន Robert Lewandowski ដែរ ដែលលេងមិនសូវបានល្អ។

គ្រូបង្វឹកជនជាតិអេស្ប៉ាញ នៅតែមិនសប្បាយចិត្ត ទោះបានឈ្នះការប្រកួតនោះ ៣-២ ដោយចង់ឱ្យកីឡាករខ្លួនខំប្រឹងប្រែងខ្លាំងបន្ថែមទៀត។

ដើមរដូវកាល ២០២៣-២៤ Robert Lewandowski ធ្វើមិនសូវបានល្អនោះទេ ដោយ២១ប្រកួតកន្លងមកពីគ្រប់កម្មវិធី រូបគេរកបានតែ៩គ្រាប់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ មិត្តរួមក្រុមជុំវិញខ្លួនរបស់គេ ក៏មិនសូវល្អដូចគ្នា។

សូមបញ្ជាក់ថា Robert Lewandowski បានចូលរួមជាមួយ Barcelona ដោយផ្ទេរពីក្លិប Bayern Munich កាលពីឆ្នាំ២០២២ ដោយមកទល់ពេលនេះ រូបគេបានបង្ហាញខ្លួនឱ្យក្រុមអ្នកមានបុណ្យ ចំនួន៦៧ដង ស៊ុតបញ្ចូលទីបាន៤២គ្រាប់ និងបានរួមចំណែកជួយក្រុមឈ្នះពានរង្វាន់ La Liga ១ដង និង Spanish Super Cup ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង