×

លោក Carlo Ancelotti មានភាគរយខ្ពស់ក្នុងការបន្ដដឹកនាំនៅ Real Madrid

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti តែងតែមានការលេចឮជុំវិញការភ្ជាប់ទៅនឹងតំណែងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល នៅក្នុងរដូវក្ដៅឆ្នាំ២០២៤។

ទោះយ៉ាងណាក្ដី ថ្មីៗនេះមានការរាយការណ៍ឱ្យដឹងថា ក្លិប Real Madrid បានដាក់សំណើបន្ដកិច្ចសន្យាថ្មី សម្រាប់គ្រូបង្វឹកជនជាតិអ៊ីតាលីរូបនេះក្នុងការដឹកនាំបន្តនាទឹកដី Santiago Bernabéu តទៅទៀត។

កិច្ចសន្យាបច្ចុប្បន្នរបស់លោក Ancelotti ជាមួយ Real Madrid នៅសល់សុពលភាពរហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៤។

ឥឡូវនេះ លោក Carlo Ancelotti ត្រូវបានរំពឹងថា មានភាគរយខ្ពស់ ក្នុងការបន្ដរួមរស់នៅ Real Madrid ជាជាងចាកចេញទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។

ប្រធានក្លិប Real Madrid លោក Florentino Perez មានគម្រោងក្នុងការជួបពិភាក្សាជាមួយលោក Ancelotti បន្ទាប់ពីចប់ការប្រកួត Spanish Super Cup សម្រាប់ការបន្ដកិច្ចសន្យាថ្មីជាមួយក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង