×

ក្រុមហ៊ុន CBS ទទួលបានកំណត់ត្រាថ្មីក្នុងការផ្សព្វផ្សាយគុនខ្មែរនៅលើអ៉ីនធឺណិតរហូតដល់ 200 k

ក្រុមហ៊ុន CBS មានសេចក្ដីរំភើបដែលទទួលបានការចូលទស្សនារហូតដល់ជិត ២០ម៉ឺននាក់ក្នុងពេលតែមួយ និងជាង ២,២លាននាក់ក្រោយចប់ការប្រកួតតែប៉ុន្មានម៉ោង នៅលើហ្វេសប៊ុក ក្នុងការផ្សព្វផ្សាយកម្មវិធីប្រដាល់គុនខ្មែរ Cambodia Kun Khmer KKIF ចេញពីមុខសួនច្បារមាត់បឹងខេត្តតាកែវ នាសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីយប់មិញ។

នេះបានបង្ហាញឱ្យឃើញថា បងប្អូនអ្នកស្រឡាញ់វិស័យគុនខ្មែរ បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើឱ្យគុនខ្មែរផ្សព្វផ្សាយដល់កម្រិតពិភពលោក។ ហើយក៏អរគុណដល់ ម្ចាស់ឧបត្ថម្ភដ៏ធំ គឺ CAMBODIA BEER ដែលតែងតែរៀបចំឱ្យមានមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរធំៗជារៀងរហូតមក។

ក្រុមហ៊ុន CBS សន្យាថានឹងធ្វើការផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែបានល្អប្រសើរ និងទូលំទូលាយ ដើម្បីធ្វើឱ្យវិស័យមួយនេះមានភាពរីកចម្រើន និងទទួលស្គាល់ទូទាំងសាកលលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង