×

ដើមឆ្នាំ២០២៤ ប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ បង្កការកក្រើកសង្វៀន CNC

សន្ធឹកនៃការប្រកួតយ៉ាងកក្រើកជាការបង្ហាញនូវកម្លាំង អំណាច និងភាពក្លាហាននៅលើសង្វៀនប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ នាថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

គូដណ្ដើមប្រាក់លាន ជើងចាស់ ភុំ សារាយ ប្រកួតជាមួយកីឡាករ ម៉េតម៉ាន់ ស.លុមភីនី ។ អ្នកលេងគុនខ្មែរ ហាន់ ពី ប្រកួតជាមួយ ប្រុស សំណាង។ គូប្រកួតដណ្ដើមប្រាក់លានមួយទៀត អេលីត ភក្តី តតាំងជាមួយអ្នកលេងគុនមកពីអ៊ីរ៉ង់ Alia Ghodratisaraskan ។ រួមទាំង គូរបស់ ម៉ាលី សាវ៉ុន ប្រកួតជាមួយ សេរី លីហ៊ុយ និង ពេជ្រ ម៉ាណែត ប៉ះ អេលីត ប៊ុនទិត្យ។

ផ្សាយផ្ទាល់ចាប់ពីម៉ោង ២រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងអាចចូលរួមទស្សនាដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង