×

លោក Jose Mourinho ពេញចិត្ត Roma ស្របពេលបដិសេធសំណើពីក្លិបដទៃ

គ្រូបង្វឹក AS Roma លោក Jose Mourinho បាននិយាយថា លោកពេញចិត្តនឹងក្លិបបច្ចុប្បន្នរបស់លោក ទោះមានក្លិប ឬក្រុមជម្រើសជាតិផ្សេងៗទាក់ទងចង់បាន ក៏ដោយ តែលោកបានធ្វើការបដិសេធ។

លោក Mourinho បាននិយាយថា៖ ” ក្រុមជម្រើសជាតិប្រេស៊ីលអត់បានហៅខ្ញុំទៅធ្វើជាគ្រូបង្វឹកថ្មីរបស់ក្រុមពួកគេនោះទេ។ ខ្ញុំធ្លាប់បានប្រាប់ភ្នាក់ងាររបស់ខ្ញុំថា ដរាបណាខ្ញុំនៅ Roma កុំនិយាយទាក់ទងនឹងក្លិប ឬក្រុមជម្រើសជាតិផ្សេងៗ “។

លោកបន្តថា៖ ” ខ្ញុំជឿជាក់លើម្ចាស់ក្លិប Roma ១០០ភាគរយ ខ្ញុំតែងតែប្រាប់ហើយថា ខ្ញុំមិនទៅទេ ដូចកាលពីពេលកន្លងទៅនេះ មានក្រុមជម្រើសជាតិព័រទុយហ្គាល់ហៅខ្ញុំ ហើយនៅពេលក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតហៅខ្ញុំកាលពីរដូវកាលក្ដៅមុន ក៏ខ្ញុំនិយាយអញ្ចឹងផងដែរ។”

សូមបញ្ជាក់ថា លោក Jose Mourinho បានមកដឹកនាំ Roma តាំងពីឆ្នាំ២០២១មក ដោយនឹងចប់កុងត្រានៅឆ្នាំ២០២៤នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង