×

Mbappe មិនទាន់កំណត់អនាគត ថានៅ ឬចេញពី PSG ទេ

Kylian Mbappe នៅមិនទាន់សម្រេចចិត្តអំពីអនាគតជាមួយ Paris Saint Germain ថាតើ បន្តកិច្ចសន្យា ឬក៏ចាកចេញដោយគ្មានតម្លៃខ្លួននៅក្នុងទីផ្សារដោះដូររលើកទីពីរប្រចាំរដូវកាលនេះ។

កីឡាករបារាំងនៅតែស្ថិតជាគោលដៅរបស់ក្លិប Real Madrid ដោយរូបគេ គ្មានបំណងចង់បន្តកុងត្រាជាមួយនឹងក្លិប PSG។ បច្ចុប្បន្ន Mbappe អាចនឹងចរចាជាមួយនឹងក្លិបដទៃបាន សម្រាប់ឱកាសផ្ទេរចេញ។

Mbappe ក្រោយពីជួយ PSG ឈ្នះពានរង្វាន់ Champions Trophy ដោយយកឈ្នះលើ Toulouse លទ្ធផល ២-០ រូបគេបានបញ្ជាក់ថាគេនៅមិនទាន់សម្រេចចិត្តនៅឡើយ អំពីការចាកចេញ ឬបន្តរួមរស់ជាមួយក្លិបបារាំង។

កិច្ចព្រមព្រៀងដែល Mbappe ថានឹងការពារភាគីសងខាងនោះគឺ រូបគេ នឹងត្រូវបន្តកិច្ចព្រមព្រៀងជាមួយនឹងក្លិប ឬក៏ត្រូវបានលក់ចេញមុនពេលចាប់ផ្តើមរដូវកាល។ បន្ថែមពីនេះ Mbappe បានយល់ព្រមលះបង់ប្រាក់រង្វាន់បន្ថែមលើខ្លួនគេប្រមាណ ១០០លានអឺរ៉ូ ដើម្បីជាថ្នូរក្នុងការការពារដល់ក្លិប PSG ប្រសិនគេចាកចេញដោយគ្មានតម្លៃខ្លួន។

Mbappe ដែលបានចូលរួម PSG ដោយផ្ទេរពីក AC Monaco កាលពីឆ្នាំ ២០១៧ ត្រូវបាន Real Madrid តាមប្រមាញ់ចំនួន ២រដូវកាលហើយ ប៉ុន្តែត្រូវបានអាក់ខានវិញដោយការរំខាន់ពីសំណាក់ប្រធានក្លិប PSG លោក Nasser Al Khelaifi ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង