×

សណ្ឋាគារនៅទីក្រុងប៉ារីសដំឡើងថ្លៃ ៣ដងនៅយប់ថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤

សណ្ឋាគារ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានដំឡើងថ្លៃស្នាក់នៅ ៣ដង ច្រើនជាង ១ពាន់អឺរ៉ូ ជាមធ្យមនៅយប់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកឆ្នាំ ២០២៤។

តាមការស្ទង់មតិរបស់ប្រព័ន្ធ UFC-Que Choisir សណ្ឋាគារលំដាប់ផ្តាយបី និងផ្កាយបួន ៨០កន្លែង នៅថ្ងៃទី២៦ ខែកក្កដា ចំថ្ងៃបើកកម្មវិធីប្រកួតផ្លូវការកីឡាអូឡាំពិកទីក្រុងប៉ារីស នៅតាមដងទន្លេ Seine នឹងត្រូវចាយប្រាក់ប្រមាណជាង ១,០៣៣អឺរ៉ូ សម្រាប់ការស្នាក់នៅមួយយប់។ តម្លៃមានការកើតឡើង ៣ដង បើធៀបទៅនឹងតម្លៃធម្មតា ៣១៧អឺរ៉ូ នៅត្រឹមថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤។

មកដល់ពេលនេះ ៥០ភាគរយនៃសណ្ឋាគារ ត្រូវបានកក់ពេញទាំងអស់ ខណៈ ៣០ភាគរយ តម្រូវឱ្យកក់ជាអប្បរមាយ៉ាងហោច ២យប់ និងទីកន្លែងខ្លះដល់ទៅ ៥យប់។ ស្ថិតិជាមធ្យមត្រូវបានកក់ស្នាក់នៅចន្លោះពី ៣ ទៅ ៤ថ្ងៃ ហើយតម្លៃចាប់ផ្តើមពី ៨៧៦អឺរ៉ូ ក្នុងមួយយប់។

UFC-Que Choisir លើកឡើងថា ចំណាត់ថ្នាក់នៃបន្ទប់សណ្ឋារគារក្នុងអំឡុងពេលអូឡាំពិក នាទីក្រុងប៉ារីស មិនបន្ធូរបន្ថយឡើយ បន្ទប់ស្នាក់នៅរបស់ពួកគេកំពុងមានភាពមមាញឹក។

សណ្ឋាគាលំដាប់ផ្តាយ ៣ មួយចំនួន បានបង្កើនតម្លៃឡើងដល់ជាង ២,០៨៣អឺរ៉ូ សម្រាប់បន្ទប់មានគ្រែគេង ២ ដោយតម្លៃនេះកើតឡើង ៥ដង បើធៀបទៅនឹង ២សប្តាហ៍មុនការកម្មវិធីបើកមានតម្លៃត្រឹម ៣០៤អឺរ៉ូ។ ចំណែកសណ្ឋាគាលំដាប់ផ្កាយ៤ វិញ មានតម្លៃប្រហាក់ប្រហែលគ្នានេះដែរប្រមាណ ២,០៩៥អឺរ៉ូ ក្នុងមួយយប់។

ការិយាល័យទេសចរណ៍ប្រចាំទីក្រុងប៉ារីស រំពឹងថានឹងមានមនុស្សប្រមាណ ១៦លាននាក់មកទស្សនាការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ដោយចំនួននេះបានដាក់សម្ពាធទៅលើកម្រិតផ្ទះ និងទីផ្សារសណ្ឋាគារ។

គេហទំព័រសម្រាប់ស្វែងរកកន្លែងស្នាក់នៅ បានធ្វើការប្រកាសប្រាប់ទៅកាន់ប្រជាជនក្នុងទីក្រុងប៉ារីសឱ្យដាក់ផ្ទះរបស់ពួកគេសម្រាប់ជួលអំឡុងការប្រកួត ដើម្បីជួយបន្ថយតម្លៃឱ្យធ្លាក់ចុះទៅវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង