×

គូពិសេសៗត្រៀមបង្កការកក្រើករញ្ជួយសង្វៀនប្រដាល់គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ ថ្ងៃសៅរ៍សប្ដាហ៍នេះ

កណ្ដាប់ដៃមហាទម្ងន់ ជង្គង់ពិឃាត រន្ទះជើងព្យុះសង្ឃរា កែងគ្មានមេត្តា គ្រប់ក្បាច់គ្រប់ស្នៀត នឹងត្រូវលាតត្រដាងនៅក្នុងសង្វៀនប្រដាល់ គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ។

ថ្ងៃសៅរ៍ ទី១៣ ខែមករានេះ គូដណ្ដើមប្រាក់លាន ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ ប្រកួតជាមួយអ្នកលេងកែវគ្មានប្រណី ស៊ែងតាវ៉ាន់ ឆហាផាយ៉ាក, អ្នកប្រយុទ្ធចិត្តស៊ូ អេ ណារ័ត្ន ប្រកួតជាមួយអ្នកលេងកណ្ដាប់ដៃពិឃាតមកពីអ៊ីរ៉ង់ សេយេដបេកហ្គឺ ម៉ូសាវី។

ចំណែក៣គូផ្សេងទៀត រួមមាន អ្នកលេងគុនខ្មែរ ពេជ្រ សំពៅ ប្រកួតជាមួយ លឹម សៀវឡាំ, ជុន រាត្រី ប៉ះកីឡាករ រិន សំណាង និង រិទ្ធី ដួងឆាយ តតាំងជាមួយ ជី ឆៃលី។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លាន កក្រើករញ្ជូយសង្វៀនរៀងរាល់សប្ដាហ៍។ ផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ២រសៀលតទៅ តាមកញ្ចក់ទូរទស្សន៍ CNC និងហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។ ហើយទស្សនិកជន ក៏អាចចូលទស្សនាផ្ទាល់ដោយសេរី នៅស្ទីឌីយោ CTN ឫស្សីកែវ បានផងដែរ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង