×

ខ្សែប្រយុទ្ធ Lionel Messi ក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Men’s Player of the Year 2023

ខ្សែប្រយុទ្ធ Lionel Messi បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ FIFA Men’s Player of the Year ប្រចាំឆ្នាំ២០២៣ ដែលជាការឈ្នះជាលើកទី៣នៅក្នុងអាជីពរបស់គេផងដែរ។

ការឈ្នះពានរង្វាន់នេះដែរ កីឡាករអាហ្សង់ទីនបានផ្តួលខ្សែប្រយុទ្ធន័រវែស Erling Haaland របស់ Man City និងខ្សែប្រយុទ្ធ Kylian Mbappe របស់ Paris St Germain ។

Messi ដែលបានឈ្នះពានរង្វាន់នេះកាលពីឆ្នាំ ២០២២ បន្ទាប់ពីដឹកនាំអាហ្សង់ទីនឱ្យឈ្នះពាន World Cup បានលើកពាន Ligue 1 ជាមួយ PSG រួមជាមួយ Mbappe មុនពេលរូបគេផ្ទេរទៅកាន់ក្លិប Inter Miami នៅក្របខណ្ឌ Major League Soccer ។

កីឡាករវ័យ ៣៦ឆ្នាំ បានទទួលសំឡេងបោះឆ្នោតជ្រើសរើសកីឡាករល្អបំផុត ច្រើនជាងគេ ដោយការបោះឆ្នោតនេះកើតចេញពីគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រធានក្រុមបាល់ទាត់នានា អ្នកសារព័ត៌កីឡា និងអ្នកគាំទ្រ បន្ទាប់ពីរូបគេបានជួយ Inter Miami ឈ្នះពានរង្វាន់ Leagues Cup ឆ្នាំ ២០២៣ ដែលជាការប្រកួតរវាងក្រុម MLS និងក្រុម Liga MX របស់ម៉ិកស៊ិក។

ទោះយ៉ាងណា អំឡុងពេលនៃការចែកពានរង្វាន់ដែលធ្វើឡើង នាទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះ Lionel Messi មិនមានវត្តមាន ដើម្បីទទួលពានរង្វាន់ដោយផ្ទាល់នោះទេ។

ដោយឡែក សម្រាប់ពានរង្វាន់ផ្សេងទៀត ដូចជាពានរង្វាន់គ្រូបង្វឹកផ្នែកបុរសល្អបំផុតបានទៅលើ លោក Pep Guardiola ដែលបានជួយ Man City ឈ្នះពានរង្វាន់ដល់ទៅ៤ កាលពីរដូវកាលមុន។ ពានរង្វាន់គ្រូបង្វឹលផ្នែកនារីល្អបំផុតបានទៅលើអ្នកស្រី Sarina Wiegman បន្ទាប់ពីបានដឹកនាំក្រុមអង់គ្លេសទៅកាន់វគ្គផ្តាច់ព្រ័ត្រ FIFA Women’s World Cup តែបានចាញ់អេស្ប៉ាញ 1-0 នៅវគ្គផ្តាច់ព្រ័ត្រ។

សម្រាប់ពានរង្វាន់អ្នកចាំទីល្អបំផុតបានទៅលើ Ederson Santana de Moraes របស់ Man City ដោយបានយកឈ្នះ Thibaut Courtois របស់ Real Madrid និង Yassine Bounou របស់ Al Hilal៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង