កណ្ដាប់ដៃមហាទម្ងន់ ជង្គង់ពិឃាត រន្ទះជើងព្យុះសង្ឃរា កែងគ្មានមេត្តា គ្រប់ក្បាច់គ្រប់ស្នៀត នឹងត្រូវលាតត្រដាងនៅលើសង្វៀនគុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ។
ទស្សនាការប្រកួតដ៏ជក់ចិត្តនៅថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ នៅស្ទូឌីយោ CTN ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ ឬទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។
សម្រាប់គូដណ្ដើមប្រាក់លាននៅសប្ដាហ៍នេះ ហនុមានប្រាក់ ធន់ មករា ប្រកួតជាមួយកីឡាករថៃ អាមី ត.សិលាឆ័យ ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ ចំណែក អ្នកលេងគុនខ្មែរវ័យក្មេង រស្មី គុនខ្មែរ ប្រកួតជាមួយកីឡាករថៃ ខ្វាន់ពិឈីត លូកចៅផឈាងស៊ុង ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ដែលជាគូដណ្ដើមប្រាក់លានផងដែរ។
រីឯ ៣គូទៀត មានកីឡាករ ពេជ្រ តារា តតាំងជាមួយ រក្សា សោភ័ណ្ឌ ខណៈអ្នកប្រយុទ្ធ ម៉ៅ សុធា ប៉ះជាមួយ ឈុត ប្រាក់កាក់ ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាមដូចគ្នា។ សម្រាប់គូ ៥៧គីឡូក្រាម កីឡាករ រិទ្ធី ម៉ាឡាកាំង ជួបជាមួយ ឡុង ខ្លាសឹក ។
សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លានខារ៉ាបាវ ធានាកក្រើករញ្ជួយសង្វៀនរៀងរាល់សប្ដាហ៍។ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ !