លោក Xavi Hernendez គ្រូបង្វឹក Barcelona នឹងលាចេញពីតំណែង ប្រសិនបើកីឡាករ ឈប់ស្ដាប់តាមការណែនាំរបស់លោក។
ការលើកឡើងបែបនេះធ្វើឡើង ក្រោយពេលដែលមានការចុះផ្សាយ ថា ក្រុមកីឡាករភាគច្រើនចាប់ផ្ដើមចោទសួរពីទម្រង់លេង និងរបៀបចាត់ចែងរបស់លោក។
ទាក់ទិននឹងរឿងនេះដែរ លោក Xavi បាននិយាយថា៖ “ខ្ញុំស្រលាញ់ក្លិបនេះណាស់។ ខ្ញុំមកនេះ ដើម្បីសម្រេចបានស្នាដៃអ្វីមួយ។ បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងទៅផ្ទះ។ បើខ្ញុំមិនលើកពាន La Liga ឆ្នាំមុនទេ ខ្ញុំមិនបន្តនៅដល់រាល់ថ្ងៃនោះទេ។”
លោក Xavi បន្តថា៖ “ដរាបណាកីឡាករលែងតាមខ្ញុំ នោះខ្ញុំនឹងវេចបង្វេចដើរចេញ។ ពេលណាដែលមានអ្នកនិយាយថា ខ្ញុំមានបញ្ហា ខ្ញុំនឹងដើរចេញ។”
សូមបញ្ជាក់ថា Barcelona បានរបូតពានរង្វាន់ Spanish Super Cup ក្រោយចាញ់ Real Madrid ៤-១ ដោយវាបានបង្កើតបញ្ហាមួយចំនួនក្នុងក្រុម។ កីឡាករក្រុមបាន ប៉ះទង្គិតជាមួយ លោក Xavi Hernandes អំឡុងពេលសម្រាកក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ថែមទៀតផង៕