×

អ្នកការពារជើងឯក Novak Djokovic បន្តឡើងវគ្គ៨នាក់ចុងក្រោយការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2024

កីឡាករលេខ១ពិភពលោក Novak Djokovic បានបន្តឡើងដល់វគ្គ៨នាក់ចុងក្រោយហើយ នៃការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2024 ដែលធ្វើឡើងនាទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

ជាការពិត កីឡាករសែប បានជួបប្រកួតនឹងយកឈ្នះទៅលើកីឡាករបារាំង Adrian Mannarino នៅក្នុងការប្រកួតជុំទី៤ តាមរយៈលទ្ធផល 6-0 6-0 និង 6-3 ចាយពេលអស់ ១ម៉ោង ៤៤នាទី។
Djokovic នឹងបន្តទៅជួបកីឡាករអាមេរិក Taylor Fritz ដែលបានយកឈ្នះកីឡាករជើងខ្លាំងរបស់ក្រិច Stefanos Tsitsipas។

ចំណែកឯការប្រកួតខាងផ្នែកនារីវិញគឺ កីឡាការិនីដែលកំពុងឈរចំណាត់ថ្នាក់លេខ២ពិភពលោក មកពីបែលឡារុស Aryna Sabalenka បានយកឈ្នះទៅលើកីឡារិនីអាមេរិក Amanda Anisimova នៅក្នុងការប្រកួតជុំទី៤នេះដែរតាមរយៈលទ្ធផល 6-3 និង 6-2។

ឡើងទៅកាន់វគ្គ៨នាក់ចុងក្រោយកីឡាការិនី Aryna Sabalenka នឹងបន្តទៅជួបកីឡាការិនី ឆេក Barbora Krejčíková ដែលបានទម្លាក់កីឡាការិនីរុស្ស៊ី Mirra Andreeva។

សូមបញ្ជាក់ថា កម្មវិធី Australian Open 2024 គឺជាការប្រកួតវាយកូនបាល់កម្រិត Grand Slam ទី១ ក្នុងចំណោម៤ប្រចាំរដូវកាលនេះ ដោយការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។ សម្រាប់អ្នកការពារតំណែងជើងឯកការប្រកួតក្នុងឆ្នាំនេះ ខាងផ្នែកបុរសគឺកីឡាករសែប Novak Djokovic ខណៈខាងផ្នែកនារីគឺកីឡាការិនីបែលឡារុស Aryna Sabalenka៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង