×

ក្លិប Valencia ឈានដល់ការព្រមព្រៀង ខ្ចីជើងខ្សែបម្រើ Peter Federico ពី Real Madrid

ក្លិប Valencia បានឈានដល់ការព្រមព្រៀងជាមួយ Real Madrid ក្នុងការខ្ចីជើងខ្សែបម្រើ Peter Federico។ នេះបើតាមការប្រកាសឱ្យដឹងពីក្លិបនៅលីគកំពូលអេស្ប៉ាញ។

កីឡាករវ័យ២១ឆ្នាំ នឹងចូលរួម Valencia រហូតដល់ដំណាច់រដូវកាលនេះ ហើយថែមទាំងមានលក្ខខណ្ឌទិញផ្ដាច់ផងដែរ។

កិច្ចព្រមព្រៀងនេះ ត្រូវបានរាយការណ៍ថាមានតម្លៃ ២ លានអឺរ៉ូ និងតម្លៃសម្រាប់លក់នៅពេលអនាគត ៥០ភាគរយ សម្រាប់ក្រុម Real Madrid។

Peter Federico បានចូលរួមក្លិប Real Madrid ក្នុងឈុតយុវជននាឆ្នាំ២០១៥ ហើយគេបានបង្ហាញខ្លួនក្នុងក្រុមធំ ជាផ្លូវការនាខែធ្នូ ឆ្នាំ២០២១ ទល់នឹង Athletic Bilbao។

គេបានលេងសម្រាប់ក្រុមយុវជន Real Madrid Castilla បាន១៨ប្រកួតនារដូវកាលនេះ ហើយអាចរកគ្រាប់បាល់បញ្ចូលទី២គ្រាប់ និង ចែកបាល់សម្រេចទី ឱ្យមិត្តរួមក្រុម២លើក។

ការមកដល់របស់ Peter Federico អាចជាចំណែកជួយឱ្យបង្កើនជម្រើសនៅតំបន់ប្រយុទ្ធផងដែរ សម្រាប់ Valencia ដោយគេអាចលេងបានទាំងស្លាបឆ្វេង និងស្លាបស្ដាំ។

ដោយឡែក បច្ចុប្បន្ន Valencia កំពុងឈរនៅលេខ៨ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga ដោយ មាន ៣២ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង