គ្រូបង្វឹក Barcelona លោក Xavi Hernandes បង្ហាញអារម្មណ៍ថា បញ្ហាស្មុគស្មាញត្រូវបានដោះស្រាយ បន្ទាប់ពីប្រកាសចាកចេញពីតំណែង នៅចុងបញ្ចប់រដូវកាល ២០២៣-២៤។ បុរសសញ្ជាតិអេស្ប៉ាញបន្ថែមថា ព្រោះ សម្ពាធនិងតម្រូវការលើការងារដឹកនាំក្រុម Barcelona ធ្វើឱ្យរូបលោកមិនអាចមានអារម្មណ៍រីករាយ។
ការប្រកាសចេញពីតំណែងរបស់ លោក Xavi បានធ្វើឡើងក្រោយពេលដែល Barcelona ភ្លាត់ស្នៀតចាញ់ក្រុម Villarreal លទ្ធផល ៥-៣ ហើយដែលជាការចាញ់លើកទី៣ ជាប់គ្នាក្នុងទឹកដី ក្នុងក្របខណ្ឌ La Liga ។ Barcelona ក៏របូតពានរង្វាន់ Copa del Rey ផងដែរ។
លោក Xavi បានលើកឡើងបែបនេះថា៖ “ពួកគេធ្វើឱ្យអ្នកមានអារម្មណ៍ថាអ្នកមិនមានតម្លៃនៅទីនេះ។ វាបានកើនឡើងសម្រាប់គ្រូបង្វឹកគ្រប់គ្នា។ លោក Pep Guardiola បានប្រាប់ខ្ញុំ និងលោក Ernesto Valverde បានប្រាប់ខ្ញុំបែបនេះ ខណៈលោក Luis Enrique ក៏បានឆ្លងកាត់អារម្មណ៍នេះរួចហើយ។ ខ្ញុំគិតថាយើងមានបញ្ហា នៅពេលដែលវាមកកម្រិតតម្រូវការដែលសមជាមួយនឹងការងារនេះ”។
បុរសសញ្ជាតិអេស្ប៉ាញ ក៏បានលើកឡើងចំៗអំពីសម្ពាធការងារជាគ្រូបង្វឹកនៅ Barcelona ដោយសារតែការងារកំពូលនេះ តែងតែមានឥទ្ធិពលការងារពីអ្នកគ្រប់គ្រងលាយឡំគ្រូបង្វឹក មិនដូចនៅក្លិបដទៃទេ។
ចូលមកដឹកនាំក្រុមនៅរដូវកាលដំបូង ២០២២-២៣ អតីតសមាជិកក្រុម Barcelona រូបនេះ បានជួយដឹកនាំក្រុមចេញពីស្ថានភាពអាក្រក់ដោយការឈ្នះពាន La Liga និង Spanish Super Cup។
តែនៅក្នុងរដូវកាលថ្មីពានរង្វាន់ចំនួន ២ Spanish super Cup និង Copa del Rey បានរបូតអស់ ខណៈនៅសល់តែពានរង្វាន់ La Liga នឹងពានរង្វាន់ UEFA Champions League ប៉ុណ្ណោះ៕