pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

ចាន់ វឌ្ឍនាកា ទំនងនឹងអាចបំបែកកំណត់ត្រាអតីតកីឡាករខ្សែប្រយុទ្ធឆ្នើម Legendary របស់កម្ពុជា

អតីតកីឡាករខ្សែប្រយុទ្ធឆ្នើម Legendary របស់កម្ពុជា (G.O.A.T – Greatest of All Time) ហុក សុចិត្រា រកគ្រាប់បាល់បញ្ចូលទីបាន ២០គ្រាប់ ឱ្យក្រុមជម្រើសជាតិកម្ពុជាក្នុងចំណោមការបង្ហាញខ្លួន២៦ដងក្នុងការប្រកួតផ្លូវការ។

យ៉ាងណាមិញបើគិតទាំងគ្រាប់បាល់នៅការប្រកួតមិនផ្លូវការផង Legendary របស់កម្ពុជា រកគ្រាប់បាល់សរុបចំនួន៤២គ្រាប់ មុនប្រកាសចូលនិវត្តន៍នៅឆ្នាំ២០០៣។ លើសពីនេះទៅទៀតក្នុងជំនាន់នោះ អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរូបនេះ ធ្លាប់ជាប់ជាកីឡាករឆ្នើមបំផុតលំដាប់ទី២នៅតំបន់អាស៊ានទៀតផង។

ចំណែកខ្សែប្រយុទ្ធឆ្នើមរបស់បឹងកេត ចាន់ វឌ្ឍនាកា ទំនងនឹងអាចបំបែកកំណត់ត្រារបស់អតីតកីឡាករ ហុក សុចិត្រា ព្រោះកីឡាករដើមកំណើតពីខេត្តកំពតរូបនេះ រកបានគ្រាប់បាល់បញ្ចូលទីចំនួន១៧គ្រាប់ហើយ តាមពីក្រោយតែ៣គ្រាប់ទៀតប៉ុណ្ណោះ។

ក្រុមការងារ CBS SPORT ព្យាករថាកីឡាករ ចាន់ វឌ្ឍនាកា ប្រាកដជាអាចបំបែកកំណត់ត្រាលោក ហុក សុចិត្រាដែលបច្ចុប្បន្នលោកជាអគ្គលេខាធិការក្លិបវិសាខា ហើយក៏ធ្លាប់មានបទពិសោធជាគ្រូជម្រើសជាតិឈុតធំផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង