×

ខ្សែប្រយុទ្ធ Kylian Mbappe ចង់បានលក្ខខណ្ឌធំៗ៣ដើម្បីចូលរួមជាមួយ Real Madrid

សារព័ត៌មាន Dailymail បានចុះផ្សាយថា ខ្សែប្រយុទ្ធ Kylian Mbappe ចង់បានលក្ខខណ្ឌ ធំៗចំនួន៣ ដើម្បីឱ្យរូបគេនឹងចាកចេញពីក្លិប Paris Saint Germain ទៅចូលរួមជាមួយក្លិប Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។

របាយការជាច្រើនបានឱ្យដឹងថា កីឡាករវ័យ២៥ឆ្នាំ បានយល់ព្រមចូលរួមជាមួយ ក្រុមនៅក្របខណ្ឌ La Liga ដោយចាកចេញពី Paris Saint Germain នៅដំណាច់រដូវកាលនេះ។

ទោះយ៉ាងណា ការចរចានៅតែមានការដំណើរការជាបន្តបន្ទាប់ ដោយក្នុងនោះដែរ Kylian Mbappe ចង់បានការធានាលក្ខខណ្ឌ ធំៗចំនួន៣ ដើម្បីឱ្យរូបគេអាចផ្លាស់ទៅកាន់ទឹកដី Santiago Bernabéu បាន។
ចំពោះការធានាលក្ខខណ្ឌទី១គឺ Real Madrid ត្រូវតែឱ្យប្រាក់ពលកម្មក្នុង១ឆ្នាំ ៤៣លានផោន ដែលប្រាក់ពលកម្មនឹងខ្ពស់គុណនឹង២ជាមួយនឹងកីឡាករលំដាប់ៗរបស់ក្លិបនេះមួយចំនួនដូចជា Vinicius Junior និង Jude Bellingham ។

លក្ខខណ្ឌទី២ ក្លិបអធិរាជស ត្រូវឱ្យតម្លៃខ្លួនគេប្រមាណ ១០៥លានផោនក្នុងការនាំយកពី PSG នេះ ហើយ លក្ខខណ្ឌទី៣ដែល Mbappe ចង់បាននោះគឺឱ្យតម្លៃទិញសិទ្ធិរូបភាពរបស់គេក្នុងការបែងចែកភាគលាភ ៦០ភាគរយ ដែលមានន័យថា ក្លិប Real Madrid បាន ៤០ ភាគរយ ពីកម្រៃរូបភាពរបស់គេ។

យ៉ាងណាក៏ដោយ បើតាមប្រភពដដែលនេះបានឱ្យដឹងថា Real Madrid មានលទ្ធផលគ្រប់គ្រាន់ក្នុងការផ្ដល់ឱ្យ៣ចំណុចខាងដើមនេះ ព្រោះ Real Madrid មិនទទួលរងផលប៉ះពាល់ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេនោះទេ។

កាលពីខែវិច្ឆិកាឆ្នាំមុននៅឯមហាសន្និបាតរបស់ក្លិប ថ្នាក់ដឹកនាំរបស់ក្លិបនេះ បានស្នើសុំការអនុញ្ញាតឱ្យសមាជិកខ្ចីប្រាក់ ៣០០ លានអឺរ៉ូបន្ថែមទៀតដើម្បីបញ្ចប់ការកែលម្អកីឡដ្ឋាន ដោយយកការខ្ចីប្រាក់របស់ពួកគេសម្រាប់គម្រោងនេះកើនឡើងដល់ទៅ ១,១៧ពាន់លានអឺរ៉ូឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង