×

បេះដូងអ្នកប្រដាល់ ជា ស្រួច សន្យាបង្កភាពភ្ញាក់ផ្អើលនៅសង្វៀនCNC គុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ នាថ្ងៃសៅរ៍នេះ

កណ្ដាប់ដៃមហាទម្ងន់ ជង្គង់ពិឃាត រន្ទះជើងព្យុះសង្ឃរា កែងគ្មានមេត្តា គ្រប់ក្បាច់គ្រប់ស្នៀតនឹងត្រូវលាតត្រដាងនៅលើសង្វៀនគុនខ្មែរដណ្ដើមប្រាក់លានខារ៉ាបាវ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

គូដណ្ដើមប្រាក់លាន បេះដូងអ្នកប្រដាល់ ជា ស្រួច ប្រកួតជាមួយកីឡាករអ៊ីរ៉ង់ Yousef Hematis ក្នុងប្រភេទទម្ងន់ ៧៣គីឡូក្រាម។ កណ្ដាប់ដៃពិឃាត លាភ រដ្ឋា ប្រកួតជាមួយកីឡាករថៃ ភិតណាមអេក ស.សប៉ាកន ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

មិនតែគូដណ្ដើមប្រាក់លានប៉ុណ្ណោះទេ នៅមានគូពិសេសៗ៣ទៀត រួមមានកីឡាករ ពេជ្រ ម៉ាណែត ប្រកួតជាមួយ នី នរៈមហាអាគមន៍ ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម, មាលី ខ្លាតូច ប៉ះ ឡុង សីហា ប្រភេទ ៥៤គីឡូក្រាម និង គូរបស់កីឡាករ ជុន លីហូវ ជួបជាមួយ ឡុង សំណាង លើប្រភេទ ៦៥គីឡូក្រាម។

ទស្សនាការប្រកួតដ៏ជក់ចិត្តនៅថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅស្ទូឌីយោ CTN ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ ឬទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លានខារ៉ាបាវ ធានាកក្រើករញ្ជួយសង្វៀនរៀងរាល់សប្ដាហ៍។ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ !

ទស្សនាបទសម្ភាសជាមួយ ជា ស្រួច ៖

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង